* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ ក្នុងបេសកកម្មការងារ និងការចុះអនុស្សរណៈនៃការយោគយល់ (MoU) នៅសាធារណរដ្ឋតាតារស្ថាន សហព័ន្ធរុស្ស៊ី

01-08-2026 15:19

(សាធារណរដ្ឋតាតារស្ថាន)៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោក សេង សក្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (CRTH) និងសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានបញ្ចប់បេសកកម្មផ្លូវការប្រកបដោយជោគជ័យត្រចះត្រចង់ នៅសាធារណរដ្ឋតាតារស្ថាន សហព័ន្ធរុស្ស៊ី ដែលធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ។

ជោគជ័យនោះគឺ ក្នុងអំឡុងពេលនៃបេសកកម្ម ដោយមានការសម្របសម្រួល និងគាំទ្រយ៉ាងសកម្មពីសមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (CRTH) និងសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី (ACSSR) ជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (ALMAC) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ភាគីកម្ពុជាបានឈានទៅដល់ការចុះ អនុស្សរណៈនៃការយោគយល់ ជាប្រវត្តិសាស្ត្រ ជាមួយតំបន់សេដ្ឋកិច្ចពិសេស Alabuga (SEZ Alabuga)។

អនុស្សរណៈនេះ នឹងបើកផ្លូវយ៉ាងសំខាន់ក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការស្របច្បាប់ និងមានសុវត្ថិភាព ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍ការងារសម្រាប់យុវជន និងសិក្ខាកាមកម្ពុជា ក្រោមកម្មវិធី «Alabuga Start» ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានអញ្ជើញចូលរួម ជំនួបពិភាក្សាការងារជាន់ខ្ពស់ ជាមួយលោក Oleg Vladimirovich Korobchenko ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋតាតារស្ថានផងដែរ។

ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ប្រធានសមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (CRTH) បណ្ឌិត ញិល រដ្ឋា ក៏បានចូលរួមពិភាក្សាយ៉ាងស៊ីជម្រៅលើឱកាសពាណិជ្ជកម្ម និងការវិនិយោគលើមុខទំនិញយុទ្ធសាស្ត្រជាច្រើនដូចជា តម្រូវការជីកសិកម្ម (UREA) និងឱកាសវិនិយោគ ការពិភាក្សាលើការនាំចូលជីអ៊ុយរ៉េគុណភាពខ្ពស់ពីរុស្ស៊ី និងលទ្ធភាពវិនិយោគបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា។ វិស័យយានយន្ត (KAMAZ និង AURUS) ការពិនិត្យលើឱកាសនាំចូល និងដំឡើងរថយន្តពាណិជ្ជកម្មធន់ធ្ងន់ KAMAZ និងរថយន្តលំដាប់ថ្នាក់ដឹកនាំ AURUS ការនាំចេញផលិតផលកសិ-ឧស្សាហកម្មកម្ពុជា។ ការបើកច្រកទីផ្សារនាំចេញជ័រកៅស៊ូ (Rubber) និងគ្រាប់ស្វាយចន្ទី (Cashew Nut) របស់កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី និងតាតារស្ថាន ព្រមទាំងបច្ចេកវិទ្យាកសិកម្មទំនើប ក្នុងការស្វែងយល់ពីកិច្ចសហប្រតិបត្តិការលើការនាំចូលដ្រូនកសិកម្ម (Agricultural Drones) និងត្រាក់ទ័រទំនើបៗ ដើម្បីជំរុញការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។

ជាមួយគ្នានេះលោក សេង សក្តា ប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ថា លទ្ធផលនៃបេសកកម្មនេះ គឺជាជំហានដ៏មានសារៈសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងរុស្ស៊ី ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាង សមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី និងសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ជាមួយ ALMAC និង NTTI នឹងប្រែក្លាយកិច្ចព្រមព្រៀង និងឱកាសពាណិជ្ជកម្មទាំងនេះទៅជាសកម្មភាពជាក់ស្តែង ដើម្បីបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងប្រជាជននៃប្រទេសទាំងពីរជាអតិបរមា៕