* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌា ពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងសួនឌីជីថលនៅកម្ពុជា

01-08-2026 15:36

(ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ ការនាំចេញផលិតផលអេឡិចត្រូនិក និងកម្មវិធីកុំព្យូទ័រ (Electronics and Computer Software Export Promotion Council - ESC) នៃប្រទេសឥណ្ឌា​ នៅទីស្តីការ ក.ប.ទ.។

ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានពិភាក្សាទៅលើលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នាក្នុងវិស័យឌីជីថល ដែលក្នុងនោះភាគីកម្ពុជាបានលើកឡើង អំពីទិសដៅការងាររបស់ក្រសួងក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមជាច្រើន ជាពិសេសសួនឌីជីថល (Digital Park) និង ថ្នាល verify.gov.kh ព្រមទាំងបានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌា ពិនិត្យលទ្ធភាពចូលរួមវិនិយោគនៅក្នុងសួនឌីជីថលនេះ។

បន្ថែមលើពីនេះ កម្ពុជាក៏បានបង្ហាញពីអត្ថប្រយោជន៍ verify.gov.kh និងស្នើភាគីឥណ្ឌាពិនិត្យលទ្ធភាពសហប្រតិបត្តិការលើថ្នាល Verify នេះផងដែរ។

តាមរយៈជំនួបនេះភាគីឥណ្ឌាបាន៖ (១). ណែនាំអំពីគណៈប្រតិភូបច្ចេកវិទ្យាឥណ្ឌា, (២). ទិដ្ឋភាពទូទៅនៃចំណុចខ្លាំង របស់ប្រទេសឥណ្ឌាក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន (IT), (៣). ការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យបរិវត្តកម្មឌីជីថល រដ្ឋាភិបាលអេឡិចត្រូនិក (e-Governance) បញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល បច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ (FinTech) ទីក្រុងឆ្លាតវៃ (Smart City) និងគ្រឿងបន្លាស់អេឡិចត្រូនិក, (៤). ការកំណត់វិស័យដែលមានសក្តានុពល សម្រាប់កិច្ចសហ-ប្រតិបត្តិការធុរកិច្ច,(៥). ការពិភាក្សាអំពីកិច្ចសហការនាពេលអនាគត ភាពជាដៃគូបច្ចេកវិទ្យា និងការចូលរួមក្នុងព្រឹត្តិការណ៍ធំៗ ដូចជា INDIASOFT 2027។

ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈពិនិត្យលទ្ធភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា និងជំរុញលើកទឹកចិត្ត ដល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ឥណ្ឌាមកបោះទុនវិនិយោគនៅកម្ពុជាផងដែរ៕