* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប

01-08-2026 16:05

(សៀមរាប)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី ១១ «11th Angkor Empire Marathon» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ នៅតំបន់អង្គរ ខេត្តសៀមរាប គឺជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ និងជួយលើកស្ទួយសេដ្ធកិច្ចជាតិ ព្រោះព្រឹត្តិការណ៍នេះ មានអ្នកចុះឈ្មោះចូលរួមចំនួន ៦,៥០០នាក់ មកពី ៥១ប្រទេស។

លោក ខេលី ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រីសត បានលើកឡើងនៅថ្ងៃទី១ ខែសីហានេះថា សណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រីសត បានសហការជាមួយគណៈកម្មាធិការរៀបចំ (Angkor Empire Marathon) ដោយសណ្ឋាគារបានចូលរួមជួយរៀបចំកន្លែងឲ្យអត្តពលិកទាំងអស់ ទាំងជាតិ និងអន្តជាតិ ដែលបានចុះឈ្មោះរួចមកបើកសម្ភារៈ។ ការចូលរួមនេះ ក្នុងគោលបំណង ដើម្បីឲ្យគណៈកម្មាធិការរៀបចំគៀងគរអ្នកចូលរួមឲ្យបានកាន់ច្រើន។

លោកបានបន្តថា ការរៀបចំព្រឹត្តិការណ៍នេះ បានចូលរួមចំណែកផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាខេត្តសៀមរាប ជាពិសេសប្រាសាទអង្គរវត្ត និងប្រាសាទដ៏ទៃទៀត ក្នុងរដូវកាលបៃតងនេះ។ ទោះបីមានថ្ងៃខ្លះវាមានភ្លៀង ក៏ប៉ុន្តែជារដូវកាលមួយល្អ ដែលអាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានថតរូបភាពក្នុងរដូវកាលខែភ្លៀង ដែលមានទេសភាពពណ៍បៃតងស្រស់ស្អាតគួរឲ្យចង់គយគន់។

លោកបន្តថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ឆ្នាំ២០២៦នេះ មានការការកើនឡើងច្រើនទាំងអត្តពលិកជាតិ និងអន្តរជាតិ ហើយភាគច្រើនជាយុវវ័យ។ ក្នុងនោះដោយអ្នកខ្លះធ្លាប់ចូលរួម ហើយខ្លះទៀតក៏អត់ដែលបានចូលរួមដែរ។ ដោយឡែក អត្តពលិកបរទេសវិញ ក៏មានការកើនឡើងផងដែរ ជាពិសេសអត្តពលិកជនជាតិចិន។

លោកបន្ថែមថា ថ្មីៗនេះសណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រីសត បានចូលរួមសហការជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការផ្សព្វផ្សាយបញ្ចុះតម្លៃនៅក្នុង «រដូវកាលបៃតង»នេះ រួមជាមួយប្រតិបត្តិករទេសចរផ្សេងៗទៀត។ ក្នុងនោះដែរ សណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រីសត បានចូលរួមបញ្ចុះតម្លៃពី២០ ទៅ៣០ភាគរយ ដើម្បីឲ្យក្រសួងផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាក្នុងខេត្តសៀមរាប ហើយមានតម្លៃសណ្ឋាគារសមរម្យ។

លោកបន្តថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ជាពិសេសក្រសួងទេសចរណ៍ យើងគួរតែមានយុទ្ធការផ្សព្វផ្សាយឲ្យបានកាន់តែច្រើនថែមទៀត ក្នុង «រដូវកាលបៃតង» ដែលយើងគិតថា ជារដូវមិនសូវមានភ្ញៀវទេសចរ។ ដោយផ្សព្វផ្សាយថា «រដូវកាលបៃតង» ជារដូវកាលភ្លៀងមែន ក៏ប៉ុន្តែភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកដកស្រង់នូវបទពិសោធន៍រដូវកាលនេះ មានភ្លៀងធ្លាក់មែនតែមានទេសភាពបៃតងស្អាត។

ជាមួយនេះ លោក ខេលី ច័ន្ទតារា បញ្ជាក់ថា យុទ្ធការគួរមានការផ្សព្វផ្សាយបន្តទៅមុខសម្រាប់ឆ្នាំក្រោយៗទៀត ដូច្នេះយើងនឹងមិនមានរដូវកាលភ្ញៀវច្រើន និងរដូវកាលភ្ញៀវតិចទេ ប្រសិនបើយើងអនុវត្តជាប្រចាំ និងបង្កើតព្រឹត្តិការណ៍ឲ្យបានច្រើន។ ក្នុងនោះ សមរាត្រីនៅខែក្រោយក៏ជាព្រឹត្តិការណ៍មួយដ៏ទាក់ទាញផងដែរ ដូច្នេះយើងគួរតែផ្សព្វផ្សាយឲ្យបានច្រើនពីព្រឹត្តិការណ៍នេះ៕