* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍» (Video inside)

01-08-2026 16:14

(សៀមរាប)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បានចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវ៉ាត់បៃតងនៅតាមតំបន់ទេសចរណ៍» នៅសួនអាស៊ាន-កូរ៉េកម្ពុជា ខេត្តសៀមរាប។

កិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់បៃតង» នេះនឹងជួយបង្កេីតនូវខ្សែច្រវាក់ផ្គត់ផ្គង់ តាមរយៈសហគមន៍កសិកម្ម សំដៅលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កេីនតម្លៃបន្ថែមសម្រាប់វិស័យកសិ-ទេសចរណ៍នៅតំបន់ជុំវិញ ជាពិសេសនៅតំបន់ទេសចរណ៍សំខាន់ៗដូចខេត្តសៀមរាបជាដេីម។

កសិករ និងសហគមន៍មូលដ្ឋាន នឹងទទួលបានប្រភពចំណូលផង ហេីយវិស័យទេសចរណ៍នឹងមានការកេីនឡេីង ប្រកបដោយលទ្ធផលឈ្នះៗទាំងអស់គ្នា ស្តែងចេញជាការនាំចេញនៅនឹងកន្លែង។ ក្នុងន័យនេះ កសិករ និងសហគមន៍កសិកម្ម នឹងដេីរតួនាទីក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្ម ធានាបានទាំងនិរន្តរភាពនៃការផ្គត់ផ្គង់ តម្លៃ និងបរិមាណ តាមការតភ្ជាប់ទៅកាន់ទីផ្សារកសិ-ទេសចរណ៍ ហេីយភ្ញៀវជាតិ និងអន្តរជាតិក៏អាចទទួលបាននូវអារម្មណ៍ប្លែកៗមួយបែបទៀតក្នុងការទស្សនាខ្សែច្រវាក់ផលិតកម្មនៃកសិផលសក្តានុពលកម្ពុជា។

ការនាំចេញនៅនឹងកន្លែង និងការបំពេញឱ្យគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់ចាំបាច់សម្រាប់វិស័យកសិ-ទេសចរណ៍ ពោលគឺតំបន់ទេសចរណ៍នៅទីណា ប្រភពនៃការផ្គត់ផ្គង់គឺនៅទីនោះ ហេីយមានលក្ខណៈពេញលេញរួមមាន៖ បន្លែ ត្រី សាច់ សំដៅពង្រីកវិសាលភាពផលិតកម្ម បង្កេីនប្រាក់ចំណូលជូនសហគមន៍មូលដ្ឋានតាមរយៈវិស័យកសិកម្ម និងភាគលាភបន្ថែមនៃវិស័យទេសចរណ៍៕