* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យរដ្ឋបាលចំនួន ៣ទីតាំងទៀត នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស ៤១នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ឡើយ

01-08-2026 16:18

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមសម្របសម្រួលនីតិវិធីដោយលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាលតាមអគារស្នាក់នៅចំនួន៣ទីតាំង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុបចំនួន ៤១នាក់ ស្រី១១នាក់ ២សញ្ជាតិ ឥណ្ឌូនេស៊ី ២២នាក់ ស្រី១នាក់ និងថៃ ១៩នាក់ ស្រី១០នាក់ តែមានឯកសារត្រឹមត្រូវ និងអនុញ្ញាតឲ្យស្នាក់នៅបន្ដ។

ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

របាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ទីតាំងទាំង៣រួមមាន៖

*ទីតាំងទី១ (ម្ចាស់ឈ្មោះ ឡេង លីនដា) ផ្ទះ២ល្វែង កម្ពស់៣ជាន់ ១៥បន្ទប់ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន ២២នាក់ ស្រី១នាក់។ បច្ចុប្បន្នបម្រើការងារនៅកាស៊ីណូ ហូលីដេ និងពុំមានសម្ភារសង្ស័យឡើយ។
*ទីតាំងទី២ (ស៊ឺ ប៉ហុង) ផ្ទះសំណាក់ អេចអ៉ឹម មាន៨បន្ទប់ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យឡើយ។
*ទីតាំងទី៣ អគារកម្ពស់៥ជាន់ ៤៨បន្ទប់ មានជនជាតិថៃស្នាក់នៅចំនួន ១៩នាក់ ស្រី១០នាក់។ បច្ចុប្បន្នបម្រើការងារនៅកាស៊ីណូអេវ៉ា ពុំមានសម្ភារសង្ស័យឡើយ៕