* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រី ហួត ហាក់៖ ការតភ្ជាប់ទេសចរណ៍ពីសៀមរាប-អង្គរ ទៅតំបន់នានា ជាកម្លាំងចលករលើកកម្ពស់ទេសចរណ៍កម្ពុជា

01-08-2026 16:20

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការតភ្ជាប់គោលដៅទេសចរណ៍ពីតំបន់បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនភាពទាក់ទាញ ការចំណាយ និងរយៈពេលស្នាក់នៅរបស់ភ្ញៀវទេសចរ ព្រមទាំងពង្រឹងភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា។

ការលើកឡើងនេះធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការជំរុញការតភ្ជាប់គោលដៅទេសចរណ៍ពីតំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់គោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា» ក្រោមប្រធានបទ «អភិវឌ្ឍផលិតផលទេសចរណ៍ និងការផ្សព្វផ្សាយរួមគ្នា ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អភិបាលរងរាជធានី-ខេត្ត ប្រធានមន្ទីរទេសចរណ៍ វិស័យឯកជន សមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍សរុបប្រមាណ ៥០០នាក់។

សិក្ខាសាលានេះមានគោលបំណងជំរុញការតភ្ជាប់ចរន្តទេសចរពីសៀមរាប-អង្គរ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗទូទាំងប្រទេស តាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការរៀបចំកញ្ចប់ទស្សនកិច្ចតាមតំបន់ (Cluster Destination) និងការផ្សព្វផ្សាយរួមគ្នារវាងរដ្ឋបាលថ្នាក់ក្រោមជាតិ សមាគមទេសចរណ៍ និងវិស័យឯកជន។

ថ្លែងក្នុងឱកាសនោះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការតភ្ជាប់គោលដៅទេសចរណ៍ គឺជាយន្តការសំខាន់ក្នុងការពង្រីកផលប្រយោជន៍ពីគោលដៅទេសចរណ៍សំខាន់ៗ ទៅកាន់សហគមន៍ និងខេត្តដែលមានសក្តានុពល ដោយជំរុញឱ្យមានការបង្កើតកញ្ចប់ទស្សនកិច្ចប្រកបដោយភាពច្នៃប្រឌិត ទាក់ទាញ និងមានតម្លៃសមរម្យ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងទេសចរណ៍បានរៀបចំកញ្ចប់ទស្សនកិច្ចជា Cluster Destination ចំនួន៣ រួមមាន៖

*ទី១៖ តំបន់ភាគខាងជើង និងពាយព្យ រួមមានខេត្តសៀមរាប កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

*ទី២៖ តំបន់ឆ្នេរសមុទ្រ រួមមានខេត្តកែប កំពត ព្រះសីហនុ និងកោះកុង។

*ទី៣៖ តំបន់ភូមិភាគឦសាន រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។

ជាមួយគ្នានេះ លោក ហួត ហាក់ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងកម្មវិធី «2026 Siem Reap Tourism Service Mega Sale» ដើម្បីចូលរួមជំរុញយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង ២០២៦» និងធ្វើឱ្យសកម្មភាពទេសចរណ៍នៅខេត្តសៀមរាបកាន់តែរស់រវើក។

កម្មវិធីនេះផ្តល់ជូនការបញ្ចុះតម្លៃពិសេសចាប់ពី ១០% ដល់ ៥០% លើសេវាកម្មទេសចរណ៍មួយចំនួន រួមមានសេវាស្នាក់នៅ ស្ប៉ា និងសេវាកម្មពាក់ព័ន្ធផ្សេងៗ។

លោករដ្ឋមន្ត្រីបានជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ បន្តកសាងអត្តសញ្ញាណ និងម៉ាកសញ្ញារបស់ខ្លួន បង្កើតទីតាំងទេសចរណ៍លេចធ្លោ បង្កើនភាពស្អាត បៃតង និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ព្រមទាំងជំរុញយុទ្ធនាការ «មួយខែ មួយព្រឹត្តិការណ៍ ឬខេត្តមួយ ព្រឹត្តិការណ៍មួយ» ឱ្យកាន់តែសកម្ម។

លោកក៏បានអំពាវនាវដល់សមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ បន្តបង្កើត និងធ្វើបច្ចុប្បន្នភាពកញ្ចប់ទស្សនកិច្ចរយៈពេល១ថ្ងៃ ២ថ្ងៃ និង៣ថ្ងៃ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ និងទាញយកប្រយោជន៍ពីព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហូនី ដែលគ្រោងរៀបចំនៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ហួត ហាក់ បានសង្កត់ធ្ងន់ថា កិច្ចសហការរវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ តាមស្មារតី «រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាទទួលផល» គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យបន្តរីកចម្រើន ប្រកបដោយភាពប្រកួតប្រជែង និងចីរភាព៕