* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ប្រធានក្រុមការងារគណបក្សឃុំថ្មពូន ស្រុកកញ្ជ្រៀច ជួបសំណេះសំណាលជាមួយសមាជិកថ្មីគណបក្សប្រជាជន ២៧រូប ដែលផ្លាស់ប្តូរជីវភាពនយោបាយមកពីគណបក្សភ្លើងទៀន និងប្រគល់ផ្ទះមួយខ្នងជូនសមាជិកបក្ស ដែលមានជីវភាពខ្វះខាត

01-08-2026 16:46

(ព្រៃវែង)៖ លោក ឃឹង សារ៉ាត់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារគណបក្ស ចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សចំនួន ២៧រូប ដែលទើបផ្លាស់ប្តូរជីវភាពនយោបាយពីគណបក្សភ្លើងទៀន មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះលោក ឃឹង សារ៉ាត់ បានពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់លោក ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងកំចាយមារ ខេត្តព្រៃវែង ចំពោះបងប្អូនសមាជិក សមាជិកាបក្សទាំងអស់។

លោកប្រធានបានថ្លែងថា ការសម្រេចចិត្តរបស់បងប្អូនមករួម រស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជារឿងត្រឹមត្រូវបំផុត។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។ ការចូលរួមរបស់បងប្អូន គឺជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងស្រឡាញ់ពីប្រជាពលរដ្ឋ ដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្ស។

គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍន៍សមិទ្ធផលជាច្រើន រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងរក្សាបានសុខសន្តិភាព រហូតដល់បច្ចុប្បន្ន។

លោកបានអំពាវនាវដល់សមាជិកបក្សទាំងអស់ ឱ្យយល់ច្បាស់ពីចក្ខុវិស័យវែងឆ្ងាយរបស់គណបក្ស ដូចមានចែងក្នុងបាវចនា «ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម» ដែលជាស្នូលសម្រាប់ដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដើម្បីប្រជាជន។ ភាពរឹងមាំ និងការជឿជាក់ពីប្រជាជននេះហើយ ដែលធ្វើឱ្យចំនួនសមាជិកគណបក្សកើនឡើងជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យរាល់ការបោះឆ្នោតគ្រប់អាណត្តិ។

នៅព្រឹកថ្ងៃដដែលនេះ លោក ឃឹង សារ៉ាត់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្មពូន ក៏បានអញ្ជើញប្រគល់ផ្ទះធ្វើអំពីស័ង្កសីមួយខ្នង ជូនដល់បងស្រីរបស់លោកស្រី ញ៉ែម ភាព ដែលអតីតសមាជិកបក្សភ្លើងទៀន ដែលទើបចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅភូមិភូមិបេង ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕