* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអំណោយរបស់លោកសន្ដិបណ្ឌិត នេត សាវឿន ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

01-08-2026 16:52

(កំពង់ចាម)៖ លោក លន់ សុផាត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាអំណោយរបស់លោកសន្ដិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ លោក លន់ សុផាត បាននូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងលោកសន្ដិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម ជូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានឃុំត្រប់ទាំងអស់។

ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ លោក លន់ សុផាត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សឃុំត្រប់ទាំងអស់ ដែលបានខិតខំប្រឹងប្រែង ការលះបង់ខ្ពស់ចូលរួមឧបត្ថម្ភទាំងធនធានសម្ភារ ថវិកា និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទាក់ទាញសមាជិកបន្ថែមទៀត។

លោកបានបញ្ជាក់ថា ស្នាក់ការគណបក្សថ្មីនេះ គឺជាកន្លែងបំពេញការងារ និងបម្រើកិច្ចការទូទៅរបស់មន្ត្រីគណបក្សប្រជាជន ក៏ដូចជាបម្រើឲ្យរដ្ឋបាលគណបក្សព្រមទាំងផ្ដល់នូវភាពងាយស្រួល ក្នុងការជួបជុំការប្រមូលផ្ដុំ និងការធ្វើសកម្មភាពនានារបស់គណបក្សនៅក្នុងមូលដ្ឋាន ហើយក៏ជាសក្ខីភាពដ៏រឹងមាំនៃគណបក្ស ក៏ដូចជាភាពចាស់ទុំខាងនយោបាយថែមទៀត ដែលជាគណបក្សកាន់អំណាចហើយអភិវឌ្ឍន៍ប្រទេសជាតិក្រោមម្លប់សន្តិភាពដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក លន់ សុផាត ក៏បានណែនាំដល់ក្រុមការងារគណបក្សចុះមូលដ្ឋានទាំងអស់ ត្រូវចុះជាប់ជាប្រចាំ ជួយគាំទ្រ និងធានាឲ្យបាននូវធនធាន មធ្យោបាយ សម្ភារ និងថវិកាសម្រាប់មូលដ្ឋាន។ លើសពីនេះ ត្រូវបន្ដយកចិត្តទុកដាក់ចាត់ចែង និងអន្ដរាគមន៍ឲ្យបានទាន់ពេលវេលារាល់បញ្ហានានាដែលកើតឡើងនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោក លន់ សុផាត បានឧបត្ថម្ភថវិកាជូនសមាជិក សមាជិកាដែលបានចូលរួមចំនួន២០០នាក់ ថវិកាម្នាក់២ម៉ឺនរៀល, អាវគណបក្សម្នាក់មួយ និងគណបក្សឃុំថវិកាចំនួន២លានរៀលផងដែរ៕