* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី បន្ដនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ដចំនួន ៥បន្ថែមទៀត នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម

01-08-2026 17:15

(កំពង់ចាម)៖ ដើម្បីចូលរួមថែរក្សា និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ, លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បានបន្ដនាំយកទៀនព្រះវស្សា និងទេយ្យទានមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្ដអារាមចំនួន៥ បន្ថែមទៀត នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម។

សម្រាប់វត្ដអារាមចំនួន ៥នេះរួមមាន៖ វត្តពោធិរតនារាម ហៅវត្តស្អាង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ, វត្តនិធិជយារាម ហៅវត្តកំណប់ ស្ថិតនៅភូមិប្រខ្នោរ ឃុំស្រម៉រ, វត្តសំរិទ្ធិជ័យ ហៅវត្តខ្នារ ស្ថិតនៅភូមិខ្នារ ឃុំស្តើងជ័យ, វត្តសិរីចំប៉ា (វត្តកោះចំប៉ា) ស្ថិតនៅភូមិកោះចំប៉ា ឃុំព្រីងជ្រុំ, វត្តសិរីចំប៉ា ហៅវត្តកោះចំប៉ា ស្ថិតនៅភូមិកោះចំប៉ា ឃុំព្រីងជ្រុំ និងវត្តទួលព្រះវិហារ ហៅវត្តដូន្តោ ស្ថិតនៅភូមិដូន្តោ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម។

នាឱកាសដ៏មានសទ្ធាជ្រះថ្លា លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងបានធ្វើបទនមស្ការ ថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំ ព្រះសង្ឃ និងសមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។

លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី គឺជាថ្នាក់ដឹកនាំឆ្នើម និងគំរូ ជាពិសេសជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លា ទ្រទ្រង់ព្រះពុទ្ធសាសនា, ជាក់ស្ដែងក្នុងឳកាសចូលព្រះវស្សា ដែលតាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀងធ្លាក់ជោគជាំ ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ។

ដូច្នេះជារៀងរាល់ឆ្នាំក៏ដូចជានៅថ្ងៃចូលវស្សានាឆ្នាំនេះ លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី បាននាំយកនូវទេយ្យវត្ថុមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៥វត្ដ ក្នុងមួយវត្ដៗរួមមាន៖ ទៀនព្រះវស្សា ១គូ, សាដក ១, អង្ករ ១០០គីឡូ, មីជាតិ ៥កេស, ត្រីខកំប៉ុង ៥យួរ, ទឹកផ្លែឈើ ៥កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ ៥កេស, និងថវិកាក្នុងវត្ដចំនួន ២លានរៀល។ ជាមួយគ្នានេះលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានជូនយាយជី តាជី នូវថវិកាមួយចំនួនផងដែរ។

កុសលផលបុណ្យដែលកើតឡើងពីសទ្ធាជ្រះថ្លានេះ ព្រះចៅអធិការវត្ដចំនួន៥ សូមឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វការីជន, ព្រមទាំងវិញ្ញាណក្ខន្ធ ញាតិការសាច់សារលោហិត ទាំង៧សណ្តាន រួមទាំងវីរកងទ័ពរបស់យើង ដែលបានចែកឋាន ទៅកាន់បរលោក សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លើសពីនោះសូមមហាកុសលផលបុណ្យក្នុងថ្ងៃនេះ ព្រះសង្ឃគ្រប់ព្រះអង្គ សូមលើកថ្វាយចំពោះព្រះរតនត្រ័យ និងទេវតាទាំង ១ម៉ឺនលោកធាតុ និងវត្តុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ និងជន្មាយុយឺនយូរ បន្ដដឹកនាំការងារជួយប្រជាជន និងប្រទេសជាតិ កាន់តែរីកចម្រើនរុងរឿង។

សូមជម្រាបថានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី បាននាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាចំនួន ៥វត្ដ ដែលរួមមាន៖ វត្តមុសិខារាម (ហៅវត្តផ្តៅជុំ), វត្តបុទុមារាម (ហៅវត្តឈូក), វត្តសិរីខ្នុរដំបង (ហៅវត្តខ្នុរដំបងកើត), វត្តវេឡុវនរាមឬស្សីជ្រុំ (ហៅវត្តង៉ូង) និងវត្តព្រៃចារក្នុង ស្ថិតនៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម៕