* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រី ហួត ហាក់៖ ទេសចរណ៍កីឡា ជាកម្លាំងចលករផ្សព្វផ្សាយ «គុនខ្មែរ» និងទាក់ទាញភ្ញៀវអន្តរជាតិ

01-08-2026 17:41

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Daisuke Teraguchi, Chief of International Operations នៃ K-1 ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញ និងអភិវឌ្ឍទេសចរណ៍កីឡា (Sports Tourism) នៅកម្ពុជា។

ជំនួបពិភាក្សានេះ មានការចូលរួមពីលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក Rick Shin, President of Kombat Global ដោយផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងកីឡាប្រយុទ្ធ ដើម្បីប្រែក្លាយព្រឹត្តិការណ៍ទេសចរណ៍កីឡាទៅជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងជំរុញការផ្សព្វផ្សាយសក្កានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

កិច្ចពិភាក្សាបានផ្តោតលើស្វែងរកលទ្ធភាពនាំយក និងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា ដើម្បីទាក់ទាញកីឡាករ អ្នកគាំទ្រ និងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា, កិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងដៃគូកីឡាអន្តរជាតិ ដើម្បីផ្សព្វផ្សាយ «គុនខ្មែរ» និងអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «កីឡា និងទេសចរណ៍ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ការនាំយកព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិមករៀបចំនៅកម្ពុជា មិនត្រឹមតែជួយទាក់ទាញកីឡាករ អ្នកគាំទ្រ និងភ្ញៀវទេសចរពីជុំវិញពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ វប្បធម៌ អរិយធម៌ និងជាពិសេស «គុនខ្មែរ» ដែលជាកេរដំណែល និងអត្តសញ្ញាណដ៏មានតម្លៃរបស់ជាតិខ្មែរ ទៅកាន់ឆាកអន្តរជាតិ»។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្វាគមន៍ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការជាមួយ K-1, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, Kombat Global និងដៃគូពាក់ព័ន្ធ ដើម្បីនាំយកព្រឹត្តិការណ៍កីឡាប្រយុទ្ធកម្រិតអន្តរជាតិមករៀបចំនៅកម្ពុជា ដែលនឹងរួមចំណែកបង្កើនភាពទាក់ទាញនៃទេសចរណ៍កីឡា ពង្រីកទីផ្សារទេសចរណ៍ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

K-1 គឺជាស្ថាប័នដែលរៀបចំព្រឹត្តិការណ៍កីឡាប្រយុទ្ធដ៏ល្បីល្បាញមួយរបស់ជប៉ុន និងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយក្នុងវិស័យកីឡាប្រយុទ្ធអន្តរជាតិ។ តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតខ្ពស់ K-1 បានទាក់ទាញកីឡាករល្បីៗ និងអ្នកគាំទ្រកីឡាប្រយុទ្ធពីប្រទេសជាច្រើន ហើយមានការផ្សព្វផ្សាយទៅកាន់ទស្សនិកជនអន្តរជាតិ៕