* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ថ្នាក់ដឹកនាំក្រសួង​អធិការកិច្ចដឹកនាំដោយលោក សុខ សូកេន នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ ៥៣ វត្ត ក្នុងស្រុករមាសហែក

01-08-2026 22:37

(ស្វាយរៀង)៖ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋ​មន្ត្រីក្រសួង​អធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រសួងអធិការកិច្ច បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ព្រមទាំងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវត្តដូង ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងពិធីប្រកបដោយសទ្ធាជ្រះថ្លានោះ លោក និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ ក៏បានបូជាទៀនធូបផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមាស្នងអង្គព្រះសម្មាសម្ពុទ្ធ ជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា និងបានឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់ញាតកាទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខ ជាពិសេសវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតដើម្បីការពារជាតិមាតុភូមិ។ លោក សុខ សូកេន និងអង្គពិធីក៏បានគោរពវិញ្ញាណក្ខន្ធ ដើម្បីសម្តែងនូវកតញ្ញុតាធម៌ និងការចងចាំយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ និងការលះបង់ដ៏ធំធេងរបស់វីរកងទ័ពដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានមានមតិសំណេះសំណាលដល់អង្គពិធី ជាពិសេស បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។

ជាមួយគ្នានេះ លោកបានលើកឡើងពីគោលនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យទាំងអាណាចក្រនិងពុទ្ធចក្រ ព្រមទាំងបានលេីកឡេីងពីសភាពការណ៍នៃតំបន់ព្រំដែនកម្ពុជា-ថៃ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តមានជំនឿជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីផងដែរ។

លោករដ្ឋមន្រ្តីក៏បានរំលេចពីភាពរីកចម្រើននៃវិស័យពុទ្ធចក្រនៅក្នុងស្រុករមាសហែក ដែលបច្ចុប្បន្នមានវត្តអារាមសរុបចំនួន ៥៣ វត្ត (ក្នុងនោះមានវត្តបង្កើតថ្មី ១ វត្ត គឺ «វត្តធម្មពោធិ៍មហាវិហារ») និងមានព្រះសង្ឃគង់នៅសរុប ៣៥០ អង្គ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថាការចូលរួមទ្រទ្រង់វិស័យសាសនានេះ មិនត្រឹមតែជាការថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះដ៏រឹងមាំក្នុងការអប់រំចិត្តគំនិត និងពង្រឹងសាមគ្គីភាពក្នុងសង្គមជាតិ។

ស្រុករមាសហែកមានវត្តបុរាណប្រវត្តិសាស្ត្រចំនួន ៧ វត្ត (ជាពិសេសវត្តគ្រញូង ដែលមានអាយុកាលរហូតដល់ ៩៤៣ ឆ្នាំ) និងវត្តជាគោលដៅទេសចរណ៍ចំនួន ៣ វត្ត៕