* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងអប់រំ យុវជន និងកីឡា រៀបចំទិវាកីឡាអាស៊ានឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាបរិយាបន្នដើម្បីសុខដុមរមនានៅក្នុងសង្គម» នៅខេត្តកំពង់ធំ

01-08-2026 22:41

(កំពង់ធំ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាកីឡាអាស៊ាន (ASEAN Sports Day) ឆ្នាំ២០២៦ យ៉ាងអធិកអធម ក្រោមប្រធានបទ «កីឡាបរិយាបន្នដើម្បីសុខដុមរមនានៅក្នុងសង្គម» នៅតាមដងស្ទឹងសែន ក្នុងទឹកដីដ៏ស្រស់បំព្រងនៃខេត្តកំពង់ធំ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមហាជនប្រមាណ ១ ០០០នាក់។

ក្នុងឱកាសដ៏សំខាន់នេះ មានការចូលរួមលេងកីឡា ល្បែងប្រជាប្រិយ និងការសម្តែងសិល្បៈក្បាច់គុណជាច្រើន ដើម្បីអបអរសាទរ។

លោក កែ ប៊ុនខៀង បានបញ្ជាក់ថា ការរៀបចំទិវានេះគឺអនុវត្តតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំទិវាកីឡាអាស៊ានជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧មក។

គោលបំណងសំខាន់គឺដើម្បីរំលឹកដល់ថ្ងៃបង្កើតសហគមន៍អាស៊ាន នាថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ និងលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន។

លើសពីនេះ ក៏ដើម្បីបំផុសផ្សព្វផ្សាយឱ្យប្រជាជននៃបណ្តាប្រទេសជាសមាជិកចូលរួមលើកកម្ពស់របៀបរស់នៅប្រកបដោយសុខដុមនីយកម្ម មានសុខភាពល្អ លើកកម្ពស់អត្តសញ្ញាណជាតិ អភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាប្រពៃណី ល្បែងប្រជាប្រិយនៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ។

លោក កែ ប៊ុនខៀង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន កុមារ មន្ត្រីរាជការ កងកម្លាំង និងគ្រប់ស្ថាប័នទាំងអស់ ចូលរួមហាត់ប្រាណ និងលេងកីឡាឱ្យបានទៀងទាត់ ដើម្បីលើកកម្ពស់សុខភាព បង្ការជំងឺ កសាងគ្រួសាររឹងមាំ និងសង្គមដែលមានសុខដុមរមនា។

លោកបានជំរុញឱ្យរួមគ្នាធ្វើឱ្យពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត» ក្លាយជាការអនុវត្តជាក់ស្តែង និងបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងស្មារតីគ្រួសារអាស៊ាន តាមរយៈសកម្មភាពកីឡា ដែលជាស្ពាននៃសន្តិភាព ការយោគយល់គ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព។

អ្នកចូលរួមទាំងអស់បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកលើកកម្ពស់អត្តសញ្ញាណជាតិ អភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាប្រពៃណី ក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោក។