* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

លោក ម៉េង ស្រ៊ុន ដឹកនាំការកាយប្រឡាយទឹកនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាការធានាការផ្គត់ផ្គង់ទឹកសម្រាប់បង្កបង្កើនផល

02-08-2026 09:24

(កំពង់ស្ពឺ)៖ នាថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ កិច្ចការសំខាន់ៗជាច្រើនត្រូវបានអនុវត្តនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ជីវភាព និងធានាការអភិវឌ្ឍន៍មូលដ្ឋាន។

លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារសុរិយោដី ដែលកំពុងអនុវត្តការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ជូនប្រជាពលរដ្ឋ ដែលមានដីស្ថិតនៅក្នុងឃុំអមលាំង។

បន្ទាប់ពីកិច្ចសំណេះសំណាលប្រកបដោយផ្លែផ្ការួចមក លោក ម៉េង ស្រ៊ុន បានចុះពិនិត្យសកម្មភាពគ្រឿងចក្រអេស្កាវាទ័រ ដែលកំពុងអនុវត្តការកាយប្រឡាយទឹក

គោលបំណងនៃការកាយប្រឡាយនេះ គឺដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានទឹកក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ប្រឡាយទឹកដែលកំពុងកាយនេះ មានប្រវែងសរុបប្រមាណ ៨០០ម៉ែត្រ ដោយចាប់ផ្តើមពីចំណុចទំនប់ចំការក្រូច រហូតដល់ចំណុចផ្លូវកៅស៊ូមូលនិធិឃុំអមលាំង។

គម្រោងនេះពាក់ព័ន្ធនឹងភូមិចំនួន៤ រួមមាន ភូមិគោក ភូមិព្រែក ភូមិស្នួល និងភូមិអូរអង្គុំ ដែលគ្របដណ្តប់លើផ្ទៃដីអាស្រ័យផលប្រមាណ ៥២០ហិកតា។

ការកាយប្រឡាយទឹកនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យកសិកម្ម និងធានាសន្តិសុខស្បៀងជូនប្រជាពលរដ្ឋក្នុងតំបន់។