* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយក្រើនរំលឹកដល់សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់បន្តធ្វើអំពើល្អដើម្បីផ្ដល់ក្តីស្រឡាញ់ដល់ប្រជាជនក្នុងមូលដ្ឋាន

02-08-2026 09:57

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់បន្តធ្វើអំពើល្អជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីផ្តល់ក្តីស្រលាញ់ និងទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកស្រី ឃួន ឃុនឌី ថ្លែងដូចនេះក្នុងកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ ជាមួយក្រុមការងារគណបក្សឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការគណបក្សឃុំ។

លោកស្រីបន្ថែមថាការបំរើសេវាកម្មល្អនិងដោយភាពស្មោះត្រង់ កាយវិការប្រកបដោយគុណធម៌គឺជាសកម្មភាពអទិភាពចម្បងដែលទាក់ទាញប្រជាប្រិយភាពនិងចាក់ឬសយ៉ាងជ្រៅដល់បញ្ហាសតិអារម្មណ៍ ស្មារតី និងការគាំទ្រដោយផ្ទាល់ដើម្បីឆ្លើយតបទៅថ្នាក់ដឹកនាំដែលបានជួយដល់ឃុំរបស់យើង ក្រុមការងារទាំងអស់ត្រូវតែប្តេជ្ញាចិត្តលះបង់គ្រប់បែបយ៉ាងជូនដល់បងប្អូនក្នុងមូលដ្ឋាន ការផ្តល់ទំនុកចិត្តដល់ពួកគាត់តាមរយៈការចុះជួបផ្ទាល់ ពិសេសយុវជនដល់អាយុបោះឆ្នោត ព្រមទាំងពង្រឹងសតិអារម្មណ៍ បង្កើនភាពស្និទ្ធស្នាល និងក្តីស្រឡាញ់ជាមួយគាត់។

លើសពីនេះទៀត យើងត្រូវតែពិនិត្យមើលសមាជិកក្រុមរបស់ខ្លួន តើមានឯកសារគ្រប់គ្រាន់ហើយឬនៅ ពិសេសអត្តសញ្ញាណប័ណ្ណហួសសុពលភាពត្រូវរួសរាន់ធ្វើជូនពួកគាត់ឲ្យបានលឿន យុវជនដល់អាយុបោះឆ្នោត និងអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលជាកិច្ចការចម្បងត្រូវដោះស្រាយជាបន្ទាន់។

លោកស្រី ឃួន ឃុនឌី បានបញ្ជាក់បន្ថែមថាបញ្ហាសាមគ្គីផ្ទៃក្នុងគឺសំខាន់បំផុតត្រូវធ្វើ ឲ្យបានតាមការប្តេជ្ញាចិត្តតាមភូមិនីមួយ ទោះបីមានរឿងអ្វីក៏ដោយ ពិសេសសមាជិកសមាជិកាទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អទាំងអស់គ្នាដើម្បីបន្តកិច្ចការងារក្នុងមូលដ្ឋានឲ្យបានរីកចំរើនទៅមុខទៀត។