តំណាងនាយឧត្តមសេនីយ៍ ស ថេត ទទួលជំនួយពីក្រុមការងារតំណាងប្រធានតុលាការកំពូល និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា សម្រាប់ចែកជូនកងកម្លាំងកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ
02-08-2026 11:03
(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការរងនគរបាលជាតិ ទិសភូមិភាគទី៣ ទី៤ និងទី៥ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ទិសភូមិភាគទី៣ ទី៤ និងទី៥ នៅរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានទទួលអំណោយជំនួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីក្រុមការងារតំណាងលោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងលោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់យកទៅចែកជូនដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងប្រចាំការឈរជើងនៅតាមគោលដៅជួរមុខ ដើម្បីការពារបូរណភាពទឹកដី នៅក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងពោធិសាត់។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ បានមានប្រសាសន៍ក្នុងនាមថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ និងមានសេចក្តីរីករាយយ៉ាងខ្លាំងបំផុត ជូនចំពោះក្រុមការងារទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងកម្លាំងកាយចិត្ត គាំទ្រ និងផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់។ ការឧបត្ថម្ភរបស់នេះជាកម្លាំងរុញទឹកចិត្តដ៏សំខាន់ ដល់កងកម្លាំងនគរបាលជាតិក្នុងការបន្តប្តេជ្ញាចិត្ត និងហ៊ានលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង។
ប្រតិភូនាំអំណោយមកប្រគល់ជូន រួមមាន៖
១-លោក សេង ប៊ុនឃាង សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម (ប្រធានប្រតិភូ)
២-លោក អុីវ បូរិន្ទ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម
៣-លោក ស្រ៊ា រតនៈ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម
៤-លោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា
៥-លោក សម ប៊ុនថុន ប្រធានសាលាឧទ្ទរណ៍ខេត្តបាត់ដំបង
៦-លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀង
៧-លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង។
៨-លោក សេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ
៩-លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
១០-លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត។
១១-លោក ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី
១២-លោក ហន សុខេមរិន្ទ ប្រធានសាលាដំបូងខេត្តកែប
១៣-លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង
១៤-លោក សុខ ជឿន អគ្គនាយករង នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រសួងមហាផ្ទៃ រួមនិងលោក លោកស្រី អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង មេធាវី និងក្រុមការងារអមដំណើរសរុបប្រមាណ ៤០រូប។
ជំនួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជូនដល់កងកម្លាំងជួរមុខ សម្រាប់ ១៣កងវរៈសេនាតូចនគរបាលការពារព្រំដែនគោក នៅទីបញ្ជាការចំណុះគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៥ រួមមាន៖
១-អង្ករ ១៣តោន (១អង្គភាព ១តោន)
២-ទឹកបរិសុទ្ធកម្ពុជា ១,៣០០កេស (១អង្គភាព ១០០កេស)
៣-សាច់ក្រក ២៦០គីឡូ (១អង្គភាព ២០គ.ក)
៤-ត្រីខកំប៉ុង ៣៩កេស (១អង្គភាព ៣កេស ស្មើ៣០០កំប៉ុង)
៥-ទឹកត្រី ៦៥០យួរ (១អង្គភាព ៥០យួរ ស្មើ៣០០ដប)
៦-ទឹកស៊ីអុីវ ៦៥០យួរ (១អង្គភាព ៥០យួរ ស្មើ៣០០ដប)
៧-ប្រេងឆា ៤៦៨ដប (១អង្គភាព ៣៦ដប)
៨-ខ្ទឹមស ៦៥០គីឡូ (១អង្គភាព ៥០គ.ក)
៩-អំបិលអុីយ៉ូត ៣៩០គីឡូ (១អង្គភាព ៣០គ.ក)
១០-កាហ្វេសម្រេច ១៣កេស (១អង្គភាព ១កេសធំ ស្មើ៦០០កញ្ចប់)
១១-បារី ៥កេស (សម្រាប់១៣ អង្គភាព)
១២-បាយក្តាំងបាក់យ៉ុង ៩៥០កញ្ចប់ (សម្រាប់១៣អង្គភាព)
១៣-ធូបមូស ១៣កេស (១អង្គភាព ១កេស)
១៤-ថវិកា ៥,២០០,០០០រៀល (១អង្គភាព ៤០ម៉ឺនរៀល)
១៥-ថវិកាសម្រាប់ទីបញ្ជាការចំណាយផ្សេងៗ ៧,០០០,០០០រៀល។ សរុបជាប្រាក់រួមចំនួន ៩៩,៤៦៩,០០០រៀល៕
លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍បន្តថា នេះជាកាយវិការដ៏ល្អប្រពៃបំផុត ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅជួរមុខការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់សត្រូវជានិច្ច សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ទាំងអស់ ទទួលបាននូវសេចក្តីសុខចំរើន និង សម្រេចជោគជ័យក្នុងភារកិច្ចគ្រប់ៗគ្នា និងទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រកាគឺ អាយុ វណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ៕















































