* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

លោក ឡា ឡៃ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីតួនាទីរបស់ថ្នាក់ដឹកនាំក្នុងការរួមចំណែកអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា

02-08-2026 11:39

(តាកែវ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ លោក ឡា ឡៃ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «តួនាទីរបស់ថ្នាក់ដឹកនាំក្នុងការរួមចំណែកអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា» ដែលរៀបចំដោយគណៈអ៊ីម៉ាំខេត្តតាកែវ សហការឧបត្ថម្ភដោយសមាគមពន្លឺនៃចំណេះដឹង និងសប្បុរសធម៌។

សិក្ខាសាលានេះប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំសាសនាឥស្លាម អ៊ីម៉ាំ ខតិប គ្រូបង្រៀនសាសនា និងតំណាងសហគមន៍ឥស្លាមមកពីតាមបណ្ដាស្រុកនានាក្នុងខេត្តតាកែវ ខេត្តកណ្ដាល កំពត និងខេត្តព្រះសីហនុផងដែរ ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងតួនាទីរបស់ថ្នាក់ដឹកនាំសហគមន៍ឥស្លាម ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការចូលរួមអភិវឌ្ឍសហគមន៍ លើកកម្ពស់សាមគ្គីភាព ការអប់រំ សីលធម៌ និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមចំណែករក្សាសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ក្នុងឱកាសនោះ លោក ឡា ឡៃ បានថ្លែងកោតសរសើរចំពោះការរៀបចំសិក្ខាសាលានេះ និងបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំសហគមន៍ឥស្លាមបន្តពង្រឹងសាមគ្គីភាព ភាពជាអ្នកដឹកនាំល្អ និងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍នៃការរស់នៅប្រកបដោយសុខដុមរមនារវាងសាសនាទាំងអស់នៅកម្ពុជា។