ផ្អើលកោះពេជ្រ! ហ្វេនរាប់ម៉ឺននាក់ សម្រុកមកជួប Idol ខណៈ Ganzberg Super Idol My Love បង្កើតប្រវត្តិសាស្ត្ររាត្រីដ៏អស្ចារ្យពិតជាផ្ទុះការភ្ញាក់ផ្អើល
02-08-2026 12:09
(ភ្នំពេញ)៖ កោះពេជ្រ បានប្រែក្លាយជាសមុទ្រមនុស្ស ខណៈអ្នកគាំទ្ររាប់ម៉ឺននាក់ នាំគ្នាសម្រុកមកទស្សនាកម្មវិធី Ganzberg Super Idol My Love ដោយបង្កើតបរិយាកាសកក្រើក សំឡេងស្រែកហ៊ោ និងច្រៀងតាមលាន់រំពងពេញកម្មវិធីក្រោមភ្លៀងធ្លាក់យ៉ាងខ្លាំង។
ទោះភ្លៀងជាច្រើនម៉ោង ប៉ុន្តែមិនមែនជា ឧបសគ្គដល់ហ្វេនដែលមកគាំទ្រឱ្យដលរបស់ពួកគេនោះទេ ហើយចំណុចដែលធ្វើឱ្យអ្នកគាំទ្ររំភើបខ្លាំង គឺការបង្ហាញខ្លួនរបស់កំពូលតារាចម្រៀងប្រចាំប្រទេស លោកឧកញ៉ា ព្រាប សុវត្ថិ និងកូនៗ កញ្ញាពេជ្រ សោភា DJ Sdey រួមជាមួយតារា K-Pop ល្បីលំដាប់ពិភពលោក D&E សមាជិកក្រុម Super Junior និង Suho ដែលបាននាំយកការសម្តែងពោរពេញដោយថាមពល ធ្វើឱ្យអ្នកគាំទ្ររាប់ម៉ឺននាក់រាំ ច្រៀង និងស្រែកហ៊ោមិនដាច់សំឡេង។
រូបភាពអ្នកគាំទ្រលើកទូរស័ព្ទបំភ្លឺពេញទីតាំង ពន្លឺឆាកដ៏អស្ចារ្យ និងសំឡេងតន្ត្រីដ៏រស់រវើក បានធ្វើឱ្យរាត្រីមួយនេះក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលកំពុងទទួលបានការចែករំលែក និងការសរសើរយ៉ាងច្រើននៅលើបណ្ដាញសង្គម។
Ganzberg Super Idol My Love បានបង្ហាញថា កម្ពុជា អាចរៀបចំព្រឹត្តិការណ៍តន្ត្រីខ្នាតធំ ដែលទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់ និងបង្កើតបរិយាកាសមិនចាញ់ការប្រគំតន្ត្រីអន្តរជាតិនោះឡើយ ព្រមទាំងបានបង្ហាញអត្តសញ្ញាណជាតិខ្មែរអោយពិភពលោកតាមរយៈការចែកមួយត្នោត ១ម៉ឺនមួកផងដែរ។
មិនត្រឹមល្បីល្បាញខ្លាំងក្នុងប្រទេសទេ សូម្បីតែផេកបរទេសល្បីៗ ជាច្រើនបានបង្ហោះរូបភាពនៅលើឆាករបស់កំពូលតារាចម្រៀងខេប៉ុបទាំង៣រូប ពេញបណ្តាញសង្គមជាមួយនឹង សំណេរផ្សេងៗជាច្រើន រូបភាពនៅក្នុងប្រទេសកម្ពុជាកំពុងតែ Viral ខ្លាំងនៅថ្ងៃនេះ ជាពិសេសមួកត្នោតខ្មែរតែម្តង នេះជាមោទនភាពថ្មីមួយទៀតរបស់ Ganzberg ដែលតែងតែធ្វើឱ្យកិត្តិនាម ប្រទេសយើងត្រដែតលើឆាកអន្តរជាតិជានិច្ច៕


















