* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី៖ ជីវភាពខ្វះខាត មិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ យុវជនទាំងអស់មានសិទ្ធិស្មើគ្នា ក្នុងការទទួលយកនូវការអប់រំ បណ្តុះបណ្តាល

02-08-2026 13:30

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ មុន្នី ហ៊ុនម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានថ្លែងថា គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត. និងសមាគម អ.ម.ត. ត្រូវបានបង្កើតឡើងក្រោមចក្ខុវិស័យប្រកបដោយមេត្តាធម៌ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីបើកឱកាសឱ្យសិស្ស-និស្សិត ដែលមានសមត្ថភាព តែគ្មានលទ្ធភាពរៀនបន្ដដោយសារបញ្ហាគ្រួសារមានជីវភាពខ្វះខាត បានបន្ដការសិក្សាបន្ដទៅមុខទៀត ហើយទៅកាន់ក្រៅប្រទេសទៀតផង។

«ដូច្នេះជំនឿចិត្តស្នូលរបស់សមាគម អ.ម.ត. របស់យើង គឺជីវភាពខ្វះខាត គ្មានថវិកា ឬក៏ផលវិបាកផ្នែកហិរញ្ញវត្ថុ គឺមិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ គឺយុវជនទាំងអស់គឺមានសិទ្ធិស្មើគ្នាក្នុងការទទួលយកនូវការអប់រំ បណ្តុះបណ្តាល ដើម្បីទៅជាធនធានមនុស្សមួយដ៏ល្អនៅក្នុងថ្ងៃអនាគតរបស់យើង»។ ហើយបេសកកម្មរបស់សមាគម គឺមិនត្រឹមតែគ្រាន់តែជាការផ្តល់នូវអាហារូបករណ៍ប៉ុណ្ណោះទេ គឺបានបង្កើតនូវយន្តការ តាមដាន និងគ្រប់គ្រង ហើយជ្រោមជ្រែង ដើម្បីធានាថាពួកគាត់ដែលទទួលអាហារូបករណ៍នេះ គឺអាចបញ្ចប់នូវការសិក្សាដោយជោគជ័យ ហើយក៏ជាកម្លាំងចលករមួយសម្រាប់សង្គមជាតិពិតប្រាកដ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសចូលរួមពិធីចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) រវាងសមាគមសិស្ស-និស្សិតអាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានការអញ្ជើញដោយផ្ទាល់ពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នាទីស្ដីការសមាគម អ.ម.ត។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ទៀតថា ចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) រវាង សមាគមសិស្ស-និស្សិតអាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង ក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះ គឺជាការពង្រីក និងលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម តាមរយៈការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍របស់សិស្ស និស្សិតរៀនពូកែទាំងក្នុងនិងក្រៅប្រទេស ដើម្បីឱ្យយុវជនជំនាន់ក្រោយត្រៀមលក្ខណៈគ្រប់គ្រាន់ ឈានទៅសិក្សានៅក្រៅប្រទេស និងអភិវឌ្ឍសមត្ថភាពជំនាញនានាស្របទៅនឹងការវិវត្តនៅពេលបច្ចុប្បន្ន និងអនាគត។

ការចុះអនុស្សរណៈនៃយោគយល់គ្នាដែលមានសារៈសំខាន់នាពេលនេះ លោកជំទាវបណ្ឌិតបានថ្លែងថា គឺជាការបើកផ្លូវ ដើម្បីឱ្យមានការសហការរវាងស្ថាប័នទាំងពីរ គឺសមាគម អ.ម.ត. ជាមួយក្រសួងអប់រំ យុវជន និងកីឡា ពិសេសគឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពី ការប្រសព្វគ្នានៃមនសិការជាតិ និងប្តេជ្ញាចិត្តរួមគ្នា ដើម្បីយុវជនកម្ពុជារបស់យើងទៅថ្ងៃអនាគត គឺសំដៅលើកកម្ពស់ និងបង្កើតសមត្ថភាពដល់យុវជនជំនាន់ក្រោយ។

អនុសារណៈនៃការយោគយល់គ្នានៃឱកាសនេះទៀតសោត នឹងក្លាយទៅជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ ក្នុងការប្រែប្រួលចក្ខុវិស័យលើផ្នែកអប់រំនៅកម្ពុជា ឱ្យទៅជាសកម្មភាពជាក់ស្តែង និងកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត។
លោកជំទាវបណ្ឌិតជឿជាក់យ៉ាងមុតមាំថា «ការវិនិយោគលើការតម្រង់ទិសដ៏ត្រឹមត្រូវ និងការបំពាក់បំប៉នជំនាញសតវត្សរ៍ទី២១ ដល់យុវជននៅក្នុងថ្ងៃនេះ គឺជារឿងធានានូវសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយតម្លាភាព និងនិរន្តរភាពរបស់កម្ពុជានៅថ្ងៃអនាគត។ហើយលទ្ធផលដែលកើតចេញពី MoU នៅក្នុងថ្ងៃនេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជួយជ្រោមជ្រែងយុវជនកម្ពុជា ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិយើង»។

សូមជម្រាបថានៅក្នុង​ឱកាសចុះអនុស្សរណៈនៃយោគយល់គ្នានេះ លោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានលើកឡើងពីការដឹកនាំ គ្រប់គ្រង និងអនុវត្ដការងាររបស់សមាគម អ.ម.ត ពិសេសពីប្រព័ន្ធការងារក្នុងការជ្រើសរើស និងជួយដល់សិស្សដែលមានសមត្ថភាព តែគ្មានលទ្ធភាពបន្ដការសិក្សា ទទួលបានការសិក្សាដល់ចប់ចុង ចប់ដើម និងទទួលបានបទពិសោធន៍ការងារសង្គមជាច្រើន ដែលអាចឱ្យយុវជននោះមានបុគ្គលិកលក្ខណៈគ្រប់គ្រាន់ ទាំងចំណេះដឹង បទពិសោធន៍ និងក្លាយជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិផងដែរ។ លើសពីនោះឆ្លើយតបស្របទៅនឹងវិស័យអាទិភាពគន្លឹះទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គឺការបណ្តុះបណ្តាលមូលធនមនុស្ស ឱ្យមានទាំងចំណេះដឹង មានសមត្ថភាព ជំនាញឯកទេស ច្បាស់លាស់ និងគុណធម៌ប្រចាំជីវិត គឺជានិរន្តរភាពពិតប្រាកដរបស់ជាតិ ហើយជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធ៕