* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រោងចក្រផលិត ចែកចាយឧស្ម័នឧស្សាហកម្មមួយរបស់ក្រុមហ៊ុនចិន ចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

02-08-2026 13:54

(កំពង់ស្ពឺ)៖ រោងចក្រផលិត ចែកចាយឧស្ម័នឧស្សាហកម្ម ដ៏ធំជាងគេក្នុងតំបន់បានកកើតដំបូងនៅទឹកដីនៃខេត្តកំពងស្ពឺ ដែលចំណាយដើមទុនវិនិយោគរាប់លានដុល្លារ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងមានចូលរួមពីមន្ត្រីរាជការ និងអ្នកវិនិយោគបរទេស (ចិន) ជាច្រើនក្រុមហ៊ុន។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងមោទកភាពចំពោះវត្តមានរោងចក្រនៃក្រុមហ៊ុន ជីនឌីង អ៊ែរ លីគ្វីហ្វេកសិន (ខេមបូឌា) ឯ.ក ជាសហគ្រាសវិនិយោគមកពីប្រទេសចិន បានចុះ សិក្សានៃគម្រោងនេះតាំងពីខែ២ ឆ្នាំ២០២៦ រយៈពេល៥ខែ រហូតដល់ សម្រេចចិត្តទិញដីនឹងបង្កើតរោងចក្រ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រភពបច្ចេកវិទ្យាផលិត ឧស្ម័នឧស្សាហកម្មដ៏ទំនើប ផ្តោតលើការផលិតឧស្ម័នរាវបីប្រភេទសំខាន់ ដើម្បីបំពេញតម្រូវការឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា និងជួយគាំទ្រការអភិវឌ្ឍសហគ្រាសចិនដែលមានមូលដ្ឋាននៅកម្ពុជា។

លោកបណ្ឌិត បានលើកឡើងថា នេះជានយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខំប្រឹងប្រែងកៀគរវិនិយោគបរទេសឲ្យបណ្តាក់ទុនបើករោងចក្រ សហគ្រាស ដើម្បីជាប្រយោជន៍ ការងារសម្រាប់ប្រជាពលរដ្ឋ ចំណូលចាំបាច់ប្រចាំថ្ងៃ និងជាពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិទៅអនាគតផងដែរ។

លោក Chen ZongHui ប្រធានក្រុមហ៊ុន ជិនឌីង អ៊ែរ លីគ្វីហ្វេកសិន (ខេមបូឌា) ឯ.ក. បានលើកឡើងថា គម្រោងរោងចក្រផលិតឧស្ម័ននេះ មានទុនវិនិយោគសរុបជាង ១០លានដុល្លាអាមេរិក ដែលជាគម្រោងឧស្សាហកម្មឧស្ម័នខ្នាតធំដំបូងនៅក្នុងតំបន់សេដ្ឋកិច្ចអន្តរជាតិ ជិនឆឹង ខេត្តកំពង់ស្ពឺ។ ទុនវិនិយោគទាំងអស់ត្រូវបានប្រើសម្រាប់សាងសង់រោងចក្រ ទិញឧបករណ៍បច្ចេកវិទ្យាទំនើប និងប្រព័ន្ធបញ្ជាអូតូម៉ាទិក។ ដែលគម្រោងផលិតឧស្ម័នបំលែងខ្យល់ខ្នាតធំផលិតអុកស៊ីសែនរាវ, អាសូតរាវ, អាហ្គុនរាវ ដោយប្រើបច្ចេកវិទ្យា បំបែកសីតុណ្ហភាពទាប និងម៉ូលេគុលស៊ីវ។

លោក ZongHui បានបញ្ជាក់ថែមថា សមត្ថភាពផលិតប្រចាំឆ្នាំ អុកស៊ីសែនរាវ ៤០០០០តោន,អាសូតរាវ ១៤០០០តោន, អាហ្គុនរាវ ១០០០តោន និងអត្ថប្រយោជន៍ (ឧស្មន័) ផលិតផលមានកម្រិតបរិសុទ្ធខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ ថ្លៃសមរម្យ ផ្គត់ផ្គង់ជាបន្តបន្ទាប់ដល់ រោងចក្រសំណង់ដែក, រោងចក្រផលិតសំបកកង់រថយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ឧស្សាហកម្មឱ សថ និងចំណីអាហារ ជាពិសេសបញ្ចប់ការពឹងផ្អែកនាំចូលឧស្ម័នពីប្រទេសជិតខាងរបស់កម្ពុជា ជួយកាត់បន្ថយថ្លៃដើមឧស្សាហកម្ម ក្នុងប្រទេស។ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងចិន ជួយជំរុញការអភិវឌ្ឍឧស្សាហកម្មជាតិកម្ពុជា និងពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ៕