* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង

02-08-2026 15:21

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតរបស់គណៈកម្មាធិការបក្សខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ ណែនាំ និងពង្រឹងផែនការសកម្មភាពឆ្ពោះទៅកាន់ការងារបោះឆ្នោតឱ្យទទួលបានលទ្ធផលជោគជ័យ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។

ក្នុងឱកាសនោះ អង្គប្រជុំបានស្តាប់នូវរបាយការណ៍សង្ខេបរបស់ លោក ម៉ែន វិបុល ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ស្តីពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតថ្នាក់ខេត្ត ព្រមទាំងការត្រៀមលក្ខណៈសម្បត្តិ ដើម្បីធានាឱ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ សន្តិសុខ និងសុវត្ថិភាពខ្ពស់។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ដោយក្តីនឹករលឹក និងជូនពរជ័យជូនចំពោះសមាជិក សមាជិកានៃអង្គពិធីទាំងអស់ និងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង នាពេលកន្លងមក ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។

ដើម្បីឱ្យការងារកាន់តែមានប្រសិទ្ធិភាព សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗដល់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ដូចខាងក្រោម៖

១៖ ត្រូវបន្តថែរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ចាប់តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ភូមិ ឃុំ/សង្កាត់។
២៖ ក្រុមការងារគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវសុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយបញ្ហានានាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
៣៖ ត្រូវខិតខំផ្សព្វផ្សាយ និងពន្យល់ណែនាំអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
*៤៖ ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ប្រកបដោយសេចក្តីថ្លៃថ្នូរ និងរក្សាបាននូវបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ និងសុវត្ថិភាពល្អប្រសើរ៕