* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

លោកបណ្ឌិត ងួន វិទូ ជួបសំណេះសំណាលបេក្ខជនត្រៀមប្រឡងបាក់ឌុប នៅវិទ្យាល័យតេជោ ធិបតី បុសខ្នុរ និងណែនាំឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព គោរពបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ «អ្នកចេះ គឺជាប់»

02-08-2026 17:28

(កំពង់ចាម)៖ លោកបណ្ឌិត ងួន វិទូ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ តំណាងលោក ឌួង ឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន២០៥នាក់ នៅវិទ្យាល័យតេជោ ធិបតី បុសខ្នុរ ស្ថិតក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងពិធីនេះក៏មានការនិមន្ដ និងចូលរួមពី ព្រះវិនិយោភិរ័ត ពៅ ធារ៉ា ព្រះលេខាធិការអនុគណស្រុកចំការលើ និងជាព្រះគ្រូចៅធិការវត្តគិរីសោភ័ណ (វត្តភ្នំទែតក្នុង), ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ, អាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិស្សានុសិស្សសរុបប្រមាណ៤៥០នាក់។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ងួន វិទូ បានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងសម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ កាន់តែខិតជិតចូលមកដល់ហើយ ដែលនេះគឺជាសមរភូមិសមត្ថភាព និងជាផ្លែផ្កា នៃការខិតខំប្រឹងប្រែងសិក្សារៀនសូត្រអស់រយៈពេល១២ឆ្នាំកន្លងមករបស់សិស្សានុសិស្ស។

លោកបណ្ឌិត បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ-អ្នកគ្រូ បំប៉នទាំង១៩នាក់ ដែលបានលះបង់កម្លាំងកាយ ចិត្ត កម្លាំងប្រាជ្ញា ស្មារតី និងពេលវេលាដ៏មានតម្លៃ ដោយមិនគិតពីការនឿយហត់ ដើម្បីជួយបំប៉ន បំពាក់បំប៉នចំណេះដឹង និងតម្រង់ទិសដល់សិស្សានុសិស្ស។ លោកគ្រូ-អ្នកគ្រូ គឺជា «ដួងព្រលឹង» និងជាអ្នកសាងសង់ទំព័រអនាគតដ៏ភ្លឺស្វាងជូនក្មេងៗ និងសហគមន៍ ក៏ដូចជាសង្គមជាតិ។

ជាមួយគ្នានេះ លោកបណ្ឌិត ងួន វិទូ បានណែនាំដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវការថែរក្សាសុខភាព និងស្មារតី ព្រោះសុខភាព គឺជាកត្តាចម្បងបំផុត និងបរិភោគអាហារដែលមានអនាម័យ សម្រាកឲ្យបានគ្រប់គ្រាន់ និងចៀសវាងការធ្វើដំណើរឆ្ងាយ ឬប្រញាប់ប្រញាល់ដែលនាំឲ្យមានគ្រោះថ្នាក់។ សុខភាពមាំមួន និងស្មារតីស្ងប់ស្ងៀម នឹងជួយឲ្យខួរក្បាលមានការចងចាំបានល្អ និងដោះស្រាយប្រធានវិញ្ញាសាបានយ៉ាងរលូន។

លើសពីនេះ ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ «អ្នកចេះ គឺជាជាប់» ព្រោះក្រោមការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា គោលការណ៍ «អ្នកចេះ គឺជាជាប់» នៅតែជាវិធានការគ្រឹះដ៏រឹងមាំបំផុត។ ដូច្នេះបេក្ខជនទាំងអស់ ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង ចូលរួមគោរពបទបញ្ជាផ្ទៃក្នុង នៃការប្រឡងឲ្យបានខ្ជាប់ខ្ជួន មិនត្រូវនាំយកឯកសារ ឬឧបករណ៍អេឡិចត្រូនិក ផ្សេងៗចូលក្នុងបន្ទប់ប្រឡងឡើយ។

លោកបណ្ឌិត ងួន វិទូ បានគូសបញ្ជាក់ទៀតថា ការប្រឡងនេះមិនត្រឹមតែជាការវាស់ស្ទង់សមត្ថភាពផ្ទាល់ខ្លួនរបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លើយតបទៅនឹងគុណូបការៈដ៏ធំធេងរបស់ពុកម៉ែ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូ-អ្នកគ្រូផងដែរ។ ក្នុងន័យនេះ បេក្ខជនទាំងអស់ប្រមូលផ្តុំអារម្មណ៍ ធ្វើកិច្ចការឲ្យអស់ពីលទ្ធភាព ដោយភាពជឿជាក់ និងភាពស្មោះត្រង់។ លោកជឿជាក់យ៉ាងមុតមាំថា បេក្ខជនទាំងអស់ នឹងនាំយកជោគជ័យ និងពិន្ទុ ឬនិទ្ទេសល្អៗ មកជូនខ្លួនឯងគ្រួសារ វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ និងសហគមន៍ទាំងមូលផងដែរ។

បន្ថែមពីនេះ លោក ឌួង ឧត្តម តាមរយៈលោកបណ្ឌិត ងួន វិទូ បានឧបត្ថម្ភថវិកា ជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន២០៥នាក់ ម្នាក់ៗទទួលបាន១៤ម៉ឺនរៀល ដែលជាការចូលរួម ចំណែកជួយសម្រាលបន្ទុកគ្រួសារ និងជាសារហ៊ុយសម្រាប់ថ្លៃធ្វើដំណើរ ស្នាក់នៅ និងហូបចុក ក្នុងអំឡុងពេលប្រឡងនាពេលខាងមុខ។ ដោយឡែក លោកគ្រូ អ្នកគ្រូបំប៉ន ចំនួន១៩នាក់ ម្នាក់ៗថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕