* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បណ្ឌិត ហេង សំណាង ជំរុញក្រុមការងារឃុំទួលគ្រើល ឲ្យចុះសួរសុខទុក្ខមេក្រុមបក្ស និងមេគ្រួសារបក្ស ដើម្បីពង្រឹងការងារមូលដ្ឋាន

02-08-2026 21:37

(កំពង់ធំ)៖ បណ្ឌិត ហេង សំណាង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល បានជំរុញឲ្យក្រុមការងារចុះតាមបណ្ដាភូមិរៀបចំធ្វើផែនការចុះសួរសុខទុក្ខដល់មេក្រុមបក្ស និងមេគ្រួសារបក្ស។ ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំណែនាំអំពីការចុះមូលដ្ឋានឃុំទួលគ្រើល កាលពីថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២៦។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ក្នុងកិច្ចការនេះ ក្រុមការងារត្រូវផ្តោតសំខាន់លើការផ្ទៀងផ្ទាត់សមាជិកបក្សឲ្យបានច្បាស់លាស់ និងស្តាប់នូវបញ្ហាប្រឈមនានា។ ពិសេស ត្រូវពិនិត្យមើលឯកសាររបស់សមាជិកក្រុម ដូចជាអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព ត្រូវរួសរាន់ធ្វើជូនពួកគាត់ឲ្យបានលឿន ក៏ដូចជាយុវជនដែលដល់អាយុបោះឆ្នោត និងអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលជាកិច្ចការចម្បងត្រូវដោះស្រាយជាបន្ទាន់។

លោកបានបញ្ជាក់បន្ថែមថា បញ្ហាសាមគ្គីផ្ទៃក្នុងគឺសំខាន់បំផុត ដែលត្រូវធ្វើឲ្យបានតាមការប្តេជ្ញាចិត្តតាមភូមិនីមួយៗ។ ទន្ទឹមនឹងនេះ សមាជិក សមាជិកាទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អ ដើម្បីបន្តកិច្ចការងារក្នុងមូលដ្ឋានឲ្យបានរីកចម្រើនទៅមុខទៀត។ បណ្ឌិត ហេង សំណាង ក៏បានកោតសរសើរ និងជូនពរដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារ ដើម្បីទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលជូនគណបក្ស ឲ្យទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។