* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ា និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន៣ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត

02-08-2026 21:43

(កំពត)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ា និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៣ រួមមាន៖ វត្តបរិវាស វត្តដូនបុណ្យ និងវត្តដំណាក់ត្រយឹង ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំ ព្រះសង្ឃ និងសមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ បានប្រព្រឹត្តទៅក្នុងគោលបំណងបន្តថែរក្សា និងលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់ ព្រមទាំងបង្ហាញនូវសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងការចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា លើកកម្ពស់វប្បធម៌នៃការចែករំលែក និងពង្រឹងសាមគ្គីភាពក្នុងសង្គម។

ក្នុងឱកាសនោះ លោកបណ្ឌិត បានមានប្រសាសន៍សំណេះសំណាល ដោយគូសបញ្ជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរស់នៅប្រកបដោយសុខដុមរមនា ការអភិវឌ្ឍប្រទេសជាតិ និងការរីកចម្រើនលើគ្រប់វិស័យ។ ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាបន្តបន្ទាប់ ទើបប្រជាពលរដ្ឋមានឱកាសពេញលេញក្នុងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ថែរក្សាប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិឱ្យបានគង់វង្ស។

លោកបណ្ឌិតបានបន្តថា ព្រះពុទ្ធសាសនា មិនត្រឹមតែជាទីពឹងផ្លូវចិត្តរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ និងការកសាងធនធានមនុស្ស សំដៅរួមចំណែកពង្រឹងសាមគ្គីភាព និងជំរុញការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕