* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក អ៊ុច បូររិទ្ធ ដឹកនាំកម្មវិធីប្រគេនទៀនព្រះវស្សាដល់វត្តចំនួន ៥២ និងចុះសួរសុខទុក្ខគ្រួសារយុទ្ធជនពលី និងអតីតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចូលនិវត្តន៍ នៅស្រុកស្ទឹងត្រង់សរុបចំនួន ៤៦គ្រួសារ

02-08-2026 23:45

(កំពង់ចាម)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាតំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូដង្ហែ និងប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទានជូនព្រះសង្ឃនៅវត្តចំនួន ៥២វត្ត ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បន្ទាប់ពីពិធីប្រគេនទៀនព្រះវស្សា លោក អ៊ុច បូររិទ្ធ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកា ប្រគល់ជូនគ្រួសារវីរយុទ្ធជនដែលបានពលី ដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ឧត្តុង្គឧត្តម ដើម្បីជាតិមាតុភូមិ ព្រមទាំងជូនដល់អតីតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបានចូលនិវត្តន៍ ដែលជាសាក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះការចូលរួមបម្រើជាតិ និងសង្គមនាពេលកន្លងមក។

ក្នុងឱកាសនោះ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកស្ទឹងត្រង់ ដែលជាទឹកដីកំណើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វីរបុរសជាតិ ដែលបានលះបង់អាយុជីវិត កម្លាំងកាយចិត្ត ដើម្បីរំដោះជាតិ និងកសាងប្រទេសជាតិរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

តាងនាមឱ្យសម្តេចតេជោ ហ៊ុន សែន លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ដែលបានសម្តែងនូវសាមគ្គីភាព ឯកភាពជាតិយ៉ាងរឹងមាំ រួមគ្នាជាធ្លុងមួយជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅទូទាំងប្រទេស ជុំវិញរាជរដ្ឋាភិបាល ក្នុងការតស៊ូមុះមុត និងមិនរាថយ ចំពោះសកម្មភាពឈ្លានពានរបស់កងទ័ពសៀមមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់បន្ថែមថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច។

លោកបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ចាត់ទុកការគាំទ្រជីវភាពរស់នៅរបស់គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន ជាអាទិភាពដ៏សំខាន់ ដើម្បីផ្តល់តម្លៃដ៏សក្តិសមចំពោះការលះបង់សាច់ស្រស់ ឈាមស្រស់ របស់វីរយុទ្ធជនក្នុងការការពារប្រទេសជាតិ»។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបន្តរួមគ្នាថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន៕