* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី)
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

សាស្រ្តាចារ្យ ផាន់ វណ្ណរ័ត្ន៖ ស្រមោលអតីតកាលនៅ «ភ្នំខ្មោច» ដោយរៀនសូត្រពីប្រវត្តិសាស្ត្រ ឆ្នាំ១៩៧៩ ដើម្បីការពារសន្តិភាព និងជីវិតមនុស្សនៅតាមព្រំដែន

03-08-2026 09:34

(ភ្នំពេញ)៖ សាស្រ្តាចារ្យ ផាន់ វណ្ណរ័ត្ន បានដាក់ចេញនូវអត្ថបទទី២៥ និយាយអំពី «ស្រមោលអតីតកាលនៅ «ភ្នំខ្មោច» ដោយរៀនសូត្រពីប្រវត្តិសាស្ត្រ ឆ្នាំ១៩៧៩ ដើម្បីការពារសន្តិភាព និងជីវិតមនុស្សនៅតាមព្រំដែន»។ ដោយអត្ថបទនេះមានខ្លឹមសារដូចតទៅ៖

១. សម្រែកផ្អើលព្រៃដងរែក

នៅចន្លោះខែមិថុនា ឆ្នាំ១៩៧៩ ភ្នំដងរែក (ជាពិសេសនៅម្ដុំច្រកព្រះប្រឡាយ និងប្រាសាទព្រះវិហារ) ដែលធ្លាប់តែជាជម្រកធម្មជាតិដ៏ស្ងប់ស្ងាត់ បានប្រែបន្លាយទៅជាវាលពិឃាតដ៏រន្ធត់មួយ។ មនុស្សរាប់ម៉ឺននាក់ ជនភៀសខ្លួនខ្មែរដែលរត់គេចពីសង្គ្រាម និងរបបខ្មែរក្រហម ត្រូវបានអាជ្ញាធរយោធាថៃ (ក្នុងសម័យនោះ) បង្ខំឱ្យចុះពីលើភ្នំដងរ៉ែក ទាំងបង្ខំកាត់វាលមីន និងតាមច្រកចោតៗ។

មនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតដោយសារការផ្ទុះមីន ការអត់អាហារ និងការបាញ់ប្រហារពីក្រោយខ្នង។ ទីនោះហើយ ដែលជាប់ឈ្មោះថា «ភ្នំខ្មោច» ជាកន្លែងដែលឈាម និងទឹកភ្នែករបស់ខ្មែរស្រក់ជោកដីភ្នំដងរ៉ែក។

២. អំពីធាតុផ្សំនៃបទល្មើសវិញ ថាតើជាអំពើប្រល័យពូជសាសន៍ ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ?

យោងតាមច្បាប់អន្តរជាតិ សោកនាដកម្មភ្នំដងរ៉ែក ឆ្នាំ១៩៧៩ មិនមែនគ្រាន់តែជាការរុញច្រានជនភៀសខ្លួនធម្មតានោះទេ ប៉ុន្តែវាមានធាតុផ្សំនៃ៖

- ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយការធ្វើទុក្ខបុកម្នេញ ការសម្លាប់ និងការបណ្ដេញចេញដោយបង្ខំជាប្រព័ន្ធ និងទ្រង់ទ្រាយធំ ប្រឆាំងនឹងប្រជាជនស៊ីវិល។

- ធាតុផ្សំនៃអំពើប្រល័យពូជសាសន៍ ដោយការបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ដើរចូលទៅក្នុងតំបន់គ្រោះថ្នាក់ (វាលមីន) ដោយដឹងមុនថាពួកគេនឹងត្រូវស្លាប់ ឬរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ អាចចាត់ទុកជាចេតនាបំផ្លិចបំផ្លាញក្រុមជាតិសាសន៍ណាមួយ។

៣. ទិដ្ឋភាពច្បាប់អន្តរជាតិ និងកាតព្វកិច្ចចងចាំប្រវត្តិសាស្ត្រ

ការយល់ដឹងពីទិដ្ឋភាពច្បាប់អន្តរជាតិ ផ្តល់នូវពន្លឺ និងការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីតម្លៃនៃយុត្តិធម៌ និងការចងចាំ៖

- ច្បាប់គ្មានអាជ្ញាយុកាល ដោយយោងតាមអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៦៨ និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ មិនមានការកំណត់ពេលវេលារលត់អាជ្ញាយុកាលឡើយ។ ន័យពិតប្រាកដនៃគោលការណ៍នេះ គឺដើម្បីបញ្ជាក់ថា «ពេលវេលាមិនអាចលុបបំបាត់ការពិត ឬលាងជម្រះអំពើខុសឆ្គងបានឡើយ»

- ការការពាររវាងរដ្ឋ និងជនភៀសខ្លួន គឺគោលការណ៍ច្បាប់អន្តរជាតិហាមឃាត់ដាច់ខាតមិនឱ្យមាន «ការបណ្តេញជនភៀសខ្លួនទៅកាន់តំបន់ដែលមានគ្រោះថ្នាក់ដល់ជីវិត»។ ការយល់ដឹងពីវិធាននេះ គឺជាបទដ្ឋានសំខាន់សម្រាប់ប្រទេសជិតខាងទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌។

- ការរក្សាការពិត និងការផ្សះផ្សា ដោយសិទ្ធិក្នុងការដឹងពីការពិត គឺជាសិទ្ធិគ្រឹះរបស់ជនរងគ្រោះ និងសង្គមជាតិ។ ការកត់ត្រាប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ និងការផ្លាស់ប្តូរព័ត៌មានដោយសន្តិវិធី គឺជាជំហានដំបូងបង្អស់ឆ្ពោះទៅរកការយោគយល់គ្នា និងការការពារសន្តិភាពយូរអង្វែង។

៤. ការយល់ដឹងពីអតីតកាល

ដើម្បីកុំឱ្យប្រព្រឹត្តខុសជាថ្មីអត្ថបទនេះត្រូវបានរៀបចំឡើងក្នុងន័យអប់រំ និងដាស់តឿនផ្នែកស្មារតី ជាពិសេសផ្ញើជូនដល់អាជ្ញាធរ និងកងទ័ពការពារព្រំដែនឱ្យមើលឃើញពីតម្លៃនៃជីវិតមនុស្ស និងការគោរពសិទ្ធិមនុស្សនៅតាមបន្ទាត់ព្រំដែននាពេលបច្ចុប្បន្ន។

«ការស្វែងយល់ពីសោកនាដកម្មនៃការបាត់បង់ជីវិតជនភៀសខ្លួនខ្មែររាប់ពាន់នាក់កាលពីឆ្នាំ ១៩៧៩ គឺជាមេរៀនប្រវត្តិសាស្ត្រដ៏ធំមួយ ដើម្បីរំលឹកដល់កងទ័ព និងអាជ្ញាធរគ្រប់ភាគីថា អំណាចអាវុធ និងអំពើហិង្សាមិនមែនជាដំណោះស្រាយឡើយ ហើយការធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋស្លូតត្រង់ គឺជាទង្វើដែលប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិមិនអាចមើលរំលងបានឡើយ»

អំពើអមនុស្សធម៌ដែលបានប្រព្រឹត្តមកលើជីវិតមនុស្ស តែងតែបន្សល់ទុកនូវស្នាមរបួសក្នុងប្រវត្តិសាស្ត្រ។ ការរំលឹកឡើងវិញនូវរឿងរ៉ាវនេះ មិនមែនដើម្បីបង្កើតកំហឹង ឬការគុំកួនពូជសាសន៍នោះទេ ប៉ុន្តែគឺដើម្បីធានាថា «កំហុសឆ្គងដ៏រន្ធត់ក្នុងអតីតកាល នឹងមិនត្រូវកើតឡើងជាថ្មីម្តងទៀតឡើយ» នៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅតាមព្រំដែន៕