* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

វិចារណកថា៖ បាបកម្មចំពោះបរិស្ថាន ផ្តើមឡើងនៅពេលដែលគ្មាន «ក្តីមេត្តា»

03-08-2026 09:44

(ភ្នំពេញ)៖ «ក្តីមេត្តាចាប់ផ្តើមឡើង នៅពេលដែលយើងមើលឃើញថា ជីវិតដទៃទៀតពិតជាមានន័យ»។ ព្រឹកមួយ មានសិស្សម្នាក់បានឃើញបក្សីតូចមួយកំពុងរើបម្រះ ដោយសារជាប់ផ្លាស្ទិច។ សិស្សរូបនោះជិតយឺតពេលរៀន ហើយអាចដើររំលងទៅមុខទៀតក៏បាន ប៉ុន្តែត្រឹមមួយភ្លែតនោះ រូបគេបានចាត់ទុក «ភាពភ័យខ្លាចរបស់បក្សី» សំខាន់ជាង «ពេលវេលានៃនាឡិកា»។ សិស្សនោះបានប្រាប់មនុស្សធំឱ្យមកជួយ ហើយបក្សីនោះក៏ត្រូវបានរំដោះឱ្យមានសេរីភាព។

ក្តីមេត្តា គឺជាការដឹងថានរណាម្នាក់កំពុងលំបាក ហើយយើងចង់ជួយកាត់បន្ថយការឈឺចាប់នោះ។ វាចាប់ផ្តើមចេញពី «ការយកចិត្តទុកដាក់»។ ប្រសិនបើយើងមិនដែលសង្កេត ឬមើលឃើញសត្វបក្សី ដើមឈើ កសិករ ឬកុមារដែលកំពុងរងគ្រោះដោយសារបរិស្ថានខូចខាតទេនោះ ទុក្ខលំបាករបស់ ទុក្ខលំបាករបស់ពួកគេក៏មិនអាចប៉ះពាល់ដល់បេះដូងរបស់យើងបានដែរ។

ការធ្វើបាបបរិស្ថានក្លាយជារឿងងាយស្រួល នៅពេលដែលយើងចាត់ទុកជីវិតដទៃត្រឹមជា «តួលេខ» ឬ «វត្ថុ»៖

*ព្រៃឈើ ត្រូវគេមើលឃើញត្រឹមជា «ឈើសម្រាប់កាប់»
*ទន្លេ ត្រូវគេមើលឃើញត្រឹមជា «ប្រភពទឹកសម្រាប់បូមយក» ឬ «កន្លែង ចោលសំរាម»
*សត្វធាតុ ត្រូវគេមើលឃើញត្រឹមជា «របស់សម្រាប់ប្រើប្រាស់»

នៅពេលដែលយើងភ្លេចថា ជីវិតនីមួយៗចេះឃ្លាន ចេះភ័យ ចេះឈឺ ត្រូវការជម្រក និងត្រូវរស់ពឹងពាក់គ្នា នោះជម្រើសមិនប្រុងប្រយ័ត្នរបស់យើង នឹងចាប់ផ្តើមក្លាយជារឿងដែលយើងគិតថា «ទទួលយកបាន»។

ក្តីមេត្តា នឹងរំលឹកយើងឡើងវិញនូវអ្វីដែលយើងបានភ្លេច។ វាដាស់តឿនឱ្យយើងចេះស្រមៃអាណិតដល់៖

*​ត្រីដែលនៅក្នុងទឹកខ្វះអុកស៊ីសែន
*គ្រួសារដែលកំពុងស្រូបផ្សែងពុល
*សត្វដែលបាត់បង់សំបុក ឬ
*សិស្សានុសិស្សនៅថ្ងៃអនាគត ដែលដើរស្វែងរកស្រមោលជ្រោយ ត្រង់កន្លែងដែលធ្លាប់មានដើមឈើមួយដើម។
ការចេះអាណិត និងស្រមៃមើលបែបនេះ មិនមែនជាភាពទន់ខ្សោយទេ ប៉ុន្តែវាជា «ការមើលឃើញផ្នែកសីលធម៌»។

យើងមិនអាចហាមឃាត់ទុក្ខវេទនាគ្រប់យ៉ាងបានឡើយ។ ធម្មជាតិខ្លួនេឯង ក៏មានព្យុះ ជំងឺ ភាពចាស់ជរា និងសេចក្តីស្លាប់ដែរ។ ក្តីមេត្តាមិនមែនជាការគ្រប់គ្រងអ្វីៗទាំងអស់នោះទេ ប៉ុន្តែវាដាស់តឿនយើង «កុំបន្ថែមការឈឺចាប់ដែលអាចដកបាន» និងត្រូវ «ជួយទៅតាមអ្វីដែលយើងអាចធ្វើបាន»។

ជួនកាល មនុស្សខ្លាចថាការយកចិត្តទុកដាក់ខ្លាំងពេក នឹងធ្វើឱ្យគេកើតទុក្ខ។ ការឃើញការបំផ្លិចបំផ្លាញពិតជាធ្វើឱ្យឈឺចាប់មែន ប៉ុន្តែក្តីមេត្តាពិតប្រាកដ មិនមែនជាភាពអស់សង្ឃឹមឡើយ។ វាជាការបូកបញ្ចូលគ្នារវាង «បេះដូងទន់ភ្លន់» និង «សកម្មភាពឆ្លាតវៃ»។ វាប្រាប់យើងថា៖ «រឿងនេះសំខាន់ ហើយខ្ញុំអាចធ្វើអំពើល្អអ្វីមួយបាន»។ ទោះជាការជួយបន្តិចបន្តួចដូចជាការដាក់ទឹកមួយផ្តិលឱ្យសត្វផឹកពេលក្តៅ ការការពារកូនរុក្ខជាតិតូចមួយ ឬការប្រព្រឹត្តិដោយគោរពចំពោះសត្វធាតុ សុទ្ធតែជាការហ្វឹកហ្វឺនបេះដូងរបស់យើង។

ក្តីមេត្តាក៏រាប់បញ្ចូលទាំងមនុស្សដូចគ្នា។ ការការពារបរិស្ថានមិនត្រូវមើលរំលងគ្រួសារដែលត្រូវការមុខរបរចិញ្ចឹមជីវិត សិស្សដែលត្រូវការឱកាស ឬសហគមន៍ដែលត្រូវការសុវត្ថិភាព និងការអភិវឌ្ឍនោះទេ។ ដំណោះស្រាយបៃតង គឺជាការរកវិធីកាត់បន្ថយផលប៉ះពាល់បរិស្ថាន ព្រមទាំងគោរពតម្លៃរបស់មនុស្ស។ វាទាមទារឱ្យមាន «ការស្តាប់ មុននឹងកាត់សេចក្តី»។

ពិភពលោកនឹងផ្លាស់ប្តូរ នៅពេលដែលជីវិតជុំវិញខ្លួនមិនត្រូវគេមើលរំលងទៀត។ បេះដូងដែលមានមេត្តា មិនសួរថាជីវិតនោះសំខាន់សមនឹងទទួលបានការយកចិត្តទុកដាក់ឬអត់នោះទេ។ វាចាប់ផ្តើមពីគំនិតសាមញ្ញមួយ៖ «ជីវិតនេះក៏ចង់រស់នៅបន្តដូចជាខ្ញុំដែរ»។

នៅពេលមានក្តីមេត្តា ការការពារបរិស្ថានលែងមានអារម្មណ៍ថាជា «ច្បាប់បញ្ជាពីខាងក្រៅ» ទៀតហើយ ប៉ុន្តែវាក្លាយជា «ការចង់ធ្វើចេញពីចិត្តខាងក្នុង»។ យើងយកចិត្តទុកដាក់ ព្រោះជីវិតដទៃទៀតមានន័យ និងពិតប្រាកដចំពោះយើង ហើយការយល់ឃើញនេះ នឹងដឹកនាំដៃរបស់យើងឱ្យធ្វើអំពើល្អ។

ការពិចារណាតាមបែបព្រះពុទ្ធសាសនា​ក្តីមេត្តា ឬ ករុណា គឺជាន័យចង់ឱ្យសត្វលោកបានរួចផុតពីទុក្ខ។ ការប្រតិបត្តិក្នុងព្រះពុទ្ធសាសនា បានភ្ជាប់ក្តីមេត្តាជាមួយ «ប្រាជ្ញា» ដើម្បីឱ្យការជួយរបស់យើងកើតឡើងដោយការគិតគូរ និងមិនបង្កើតឱ្យមានការប៉ះពាល់បន្ថែម។ តាមរយៈការសង្កេតដោយប្រុងប្រយ័ត្ន និងការឆ្លើយតបដោយទន់ភ្លន់ យើងបានពង្រឹងបេះដូងដែលចេះការពារជីវិត។

ការពិចារណាសម្រាប់ថ្ងៃនេះ។ តើមានជីវិតណាមួយនៅជុំវិញខ្លួនខ្ញុំ ដែលខ្ញុំកម្រមិនបានឈប់ដើម្បីសង្កេត និងយកចិត្តទុកដាក់ដែរ ឬទេ? សកម្មភាពសម្រាប់ថ្ងៃនេះ ចំណាយពេល ៥ នាទីស្ងប់ស្ងាត់ សង្កេតមើលរុក្ខជាតិ ឬសត្វមួយ ដោយមិនរំខានវា។ មើលថា វាត្រូវការអ្វីដើម្បីរស់ ហើយតើមានវិធីណាខ្លះដែលមនុស្សអាចជៀសវាងការធ្វើបាបវា?

ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ។ ថ្ងៃនេះ ខ្ញុំនឹងកត់សម្គាល់ឃើញជីវិត គោរពតម្រូវការរបស់វា និងបណ្តោយឱ្យក្តីមេត្តាតម្រង់ទិសដៅនៃការសម្រេចចិត្តរបស់ខ្ញុំ។ «នៅពេលដែលយើងការពារធម្មជាតិ គឺយើងកំពុងការពារសត្វលោកទាំងឡាយរួមទាំងខ្លួនយើងផងដែរ»៕