* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរជាតិអប្សរា និងធនាគារ CIMB ចុះកិច្ចព្រមព្រៀង បន្តគម្រោង «ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី» ស្ថិតនៅប៉ែកខាងជើងប្រាសាទនាគព័ន្ធ

03-08-2026 11:50

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងធនាគារ CIMB បានរៀបចំពិធីប្រគល់កិច្ចព្រមព្រៀង បន្តកិច្ចសហប្រតិបត្តិការ ក្នុងការដាំដើមឈើរួមគ្នា ដំណាក់កាលទី២ នៅក្នុងឧទ្យានអង្គរ ក្រោមអធិបតីភាព លោក យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Shaharuddin Onn ឯកអគ្គរាជទូត ម៉ាឡេស៊ីប្រចាំកម្ពុជា និងលោក ហុង ជៀប នាយកប្រតិបត្តិធនាគារ CIMB ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសរបស់ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៥០០នាក់ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

លោក ហុង ជៀប នាយកប្រតិបត្តិធនាគារCIMB បានថ្លែងនៅក្នុងពិធីនោះថា គម្រោង «ឧទ្យានអង្គរ - ស៊ីអាយអិមប៊ី» ដំណាក់កាលទី១ បានចាប់ផ្តើមតាំងពីឆ្នាំ២០២៤ មកម៉្លេះហើយដំណាក់កាលទី២ ដែលមានរយៈពេល២ឆ្នាំទៅមុខទៀត អាជ្ញាធរជាតិអប្សរា និងធនាគារ CIMB នឹងសហការគ្នាដាំកូនឈើ នៅលើផ្ទៃដីទំហំ ៥ហិកតាបន្ថែមទៀត ក្នុងឧទ្យានអង្គរ ឱ្យបានយ៉ាងហោចណាស់ ៥ពាន់ដើមទៀត។

កិច្ចសហការដាំកូនឈើរវាងអាជ្ញាធរជាតិអប្សរា​ ជាមួយធនាគារ CIMB នេះ មិនត្រឹមតែជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការរួមចំណែកក្នុងការលើកស្ទួយបរិស្ថាន ការរួមគ្នាជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជួយលើកកម្ពស់ទេសភាពវប្បធម៌របស់អង្គរផងដែរ។ ធនាគារ CIMB បានបង្ហាញមោទនភាពរបស់ខ្លួនយ៉ាងខ្លាំង ដែលបានរួមដំណើរជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការងារជួយលើកកម្ពស់បរិស្ថាន និងការជួយដល់ការអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។

លោក Shaharuddin Onn ឯកអគ្គរាជទូត ប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា ក៏បានថ្លែងអបអរសាទរចំពោះធនាគារ CIMB និងអាជ្ញាធរជាតិអប្សរា ដែលបានបន្តកិច្ចសហការរួមគ្នា លើគម្រោងដាំកូនឈើ ក្នុងឧទ្យានអង្គរ ដំណាក់កាលទី២។ លោកបានចាត់ទុកកិច្ចសហការនេះ គឺជាគម្រោងដ៏ប្រសើរជួយដល់ការងារអភិរក្ស និងថែរក្សាអង្គរ។

ជាមួយគ្នានេះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ និងប្រទេសម៉ាឡេស៊ី ដែលបានគាំទ្រលើការងារដាំកូនឈើនៅតំបន់អង្គរ តាមរយៈសកម្មភាពដែល ឯកឧត្តមឯកអគ្គរាជទូតបានអញ្ជើញមកចូលរួមដាំកូនឈើដោយផ្ទាល់ចំនួន៣ឆ្នាំជាប់ៗគ្នាមកនេះ។

លោក យិត ចាន់ដារដ្ឋ ក៏បានលើកឡើងថា ការចូលរួមដាំកូនឈើនៅតំបន់អង្គរ មានអត្ថប្រយោជន៍ជាច្រើនដូចជា ជួយដល់សហគមន៍មូលដ្ឋាន និងទេសចរជាតិ-អន្តរជាតិ ក្នុងការរស់នៅ និងដើរកម្សាន្ត បង្កើតបានជាសួនព្រៃធម្មជាតិដ៏ទាក់ទាញ កាត់បន្ថយផ្សែងពុលនៅក្នុងបរិយាកាស ហើយពិសេសជាងនេះ ព្រៃឈើ ក៏ជួយរក្សាប្រភពទឹកក្រោមដី និងជារបាំងធម្មជាតិ ដើម្បីការពារគ្រឹះ និងថ្មប្រាសាទបុរាណ មិនឱ្យស្រុតបាក់ និងខូចខាតផងដែរ។

ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន និងដៃគូនានា រួមបញ្ចូលទាំងធនាគារ CIMB ដាំ និងចែកកូនឈើ បានប្រមាណ ៣លានដើម នៅតំបន់អង្គរ បេតិកភណ្ឌពិភពលោក៕