* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជនភៀសសឹក ដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ (Video inside)

03-08-2026 12:47

(ព្រះវិហារ)៖ ក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាជនភៀសសឹក និងបញ្ហាផ្សេងៗដែលកើតមានឡើង ដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ។

លោក វ៉ាង វិនពីន បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញរួមដំណើរជាមួយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋជនភៀសសឹកនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ នេះជាលើកទី២ហើយ ដែលលោកឯកអគ្គរដ្ឋទូត បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនជនភៀសសឹកដោយសារការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា។

លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនថា ភាពលំបាក គឺជារឿងបណ្ដោះអាសន្ន។ ជនជាតិខ្មែរ គឺជាជនជាតិដ៏អស្ចារ្យ និងមានការប្ដេជ្ញាចិត្ត និងសមត្ថភាពគ្រប់គ្រាន់ដើម្បីយកជ័យជម្នះគ្រប់ភាពលំបាក និងការប្រឈមមុខនឹងបញ្ហានានា។ យើងសង្ឃឹមថា ក្រោមម្លប់ដល់ត្រជាក់របស់ព្រះមហាក្សត្រ និងដឹកនាំពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជា នឹងរក្សានិន្នាការសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយសន្ដិភាព»។

បើតាមលោកឯកអគ្គរដ្ឋទូត, ភាគីចិននៅតែបន្ដគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងជួយសម្រាលតាមដែលអាចធ្វើទៅបានក្នុងការដោះស្រាយបញ្ហាជនភៀសសឹក ដើម្បីឲ្យការស្នាក់នៅរបស់ពួកគាត់កាន់តែល្អប្រសើរ។ លោកបន្ដថា ដរាបណាជនភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាននោះ ជំនួយរបស់ប្រទេសចិន គឺនៅតែបន្ដផ្ដល់មិនបញ្ឈប់នោះឡើយ៕