* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកោះកុងថ្មី, រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់ឲ្យបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ

03-08-2026 14:00

(កោះកុង)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ឃី វុធ ជាប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកោះកុង ជំនួសលោក សាលីម ហ្វារីត ដែលបានចូលនិវត្តន៍។

ពិធីនេះ ត្រូវបានប្រារព្ធឡើង នៅសាលមហោស្រពខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អាជ្ញាធរដែនដី និងមន្ត្រីរាជការតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកោះកុង ជាច្រើនរូប។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះលោកប្រធានមន្ទីរថ្មី និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានា របស់លោកប្រធានមន្ទីរ ដែលបានចូលនិវត្តន៍ ព្រមទាំងបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុងទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅថ្នាក់មូលដ្ឋាននាពេលកន្លងមក។

ជាពិសេស លោកស្រីរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកោះកុង ដែលបានរួមចំណែកជំរុញការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តកោះកុង គឺជាខេត្តដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍ ដោយឈរលើសរសរស្តម្ភសំខាន់ចំនួន ៣ រួមមាន៖

(១)៖ វិស័យទេសចរណ៍ធម្មជាតិ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដ៏លេចធ្លោ
(២)៖ វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងឡូជីស្ទិក តាមរយៈតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅ
និង (៣)៖ វិស័យថាមពល កសិកម្ម និងវារីវប្បកម្ម ដែលជាមូលដ្ឋានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

បន្ថែមពីនេះ លោកស្រីរដ្ឋមន្ត្រី ក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល រួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ច ការជំរុញពាណិជ្ជកម្មក្នុងស្រុក ការពង្រឹងកម្មសិទ្ធិបញ្ញា និងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងម៉ាកសមូហភាព ដើម្បីបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា ការពង្រីកទីផ្សារអន្តរជាតិ ការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងក្របខណ្ឌតំបន់ និងសកល ការធ្វើទំនើបកម្មសេវាសាធារណៈ ការផ្សារភ្ជាប់ព័ត៌មានទីផ្សារ និងការពង្រីកការផ្តល់សេវាឌីជីថល ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងការវិនិយោគ ព្រមទាំងការលើកកម្ពស់ ការការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងដោយស្មោះត្រង់ និងការធានាសុវត្ថិភាពផលិតផលទំនិញ។

ក្នុងនាមជាថ្នាក់ដឹកនាំក្រសួង លោកស្រីរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះដល់ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកោះកុងថ្មី ដោយផ្តោតលើការតភ្ជាប់ទីផ្សារក្នុងស្រុក ការពង្រឹងភាពជាដៃគូ រវាងសហគមន៍ផលិត និងវិស័យឯកជន ការជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់សម្រាប់ផលិតផលសក្តានុពលក្នុងខេត្ត ជាពិសេសផលិតផលកសិកម្ម និងជលផល ការពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងការបន្តតាមដានស្ថានភាពទីផ្សារ។

មុននឹងបញ្ចប់ លោកស្រីរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតី ទទួលខុសត្រូវ វិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកលើកកម្ពស់វិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច នៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ស្របតាមបេសកកម្មរបស់ក្រសួងពាណិជ្ជកម្ម និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕