ក្រសួងទេសចរណ៍ ជូនដំណឹងពីការផ្លាស់ប្ដូរកាលបរិច្ឆេទរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» នៅខេត្តស្ទឹងត្រែង
03-08-2026 15:02
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្លាស់ប្ដូរកាលបរិច្ឆេទនៃការរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» នៅខេត្តស្ទឹងត្រែង។
យោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងទេសចរណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីលានតេជោ-ធិបតី ទល់មុខសាលាខេត្តស្ទឹងត្រែង ដោយមានកម្មវិធីដូចខាងក្រោម៖
*ទី១៖ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦៖ ពិធីបើកព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦។
*ទី២៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦៖ ពិធីបិទព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦។
*ទី៣៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦៖ រត់កម្សាន្តមហាជន«រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង»៕





