* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អង្គការសង្គមស៊ីវិលក្នុង​ខេត្តកណ្តាល ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការកសាងសង្គមឌីជីថល​​កម្ពុជា​ និង​ចូលរួម​ទប់ស្កាត់ព័ត៌មាន​ក្លែង​ក្លាយនិងការឆបោកតាមអនឡាញក្នុងសហគមន៍

03-08-2026 15:03

(កណ្តាល)៖ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តកណ្តាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ​​គណៈរដ្ឋមន្រ្តី បានរៀបចំ​វេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី​ «ការពង្រឹងសមត្ថភាពអង្គការ សង្គមស៊ីវិលក្នុងយុគសម័យ​ឌីជីថល» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល ក្រោមអធិបតីភាពលោក ប៉ៃ សំបូរ​ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន​​ វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករង​ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​ភិបាល វ.ស.ស. និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងលោក គួច ចំរើន អភិបាលខេត្តកណ្តាល ដោយ​មានការអញ្ជើញចូលរួម​ពី​អង្គការសង្គមស៊ីវិលក្នុងខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។

ថ្លែងក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ លោក ប៉ៃ សំបូរ​ ​បានកោតសរសើរ​ចំពោះការចូលរួមចំណែកយ៉ាងសកម្ម​​​របស់​​អង្គការ​សង្គមស៊ីវិលក្នុងខេត្តកណ្តាលក្នុង​ការអភិវឌ្ឍមូលដ្ឋាន​ រួមទាំងការ​លើក​កម្ពស់​សុខុមាលភាពនិងជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។

លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល​បន្តចូលរួមដោយ​ស្មោះត្រង់ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន​ថែមទៀត រួមទាំងការចូលរួមលើកកម្ពស់​ការ​កសាង​សង្គម​ឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិត និង​ថាមវន្ដ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឆ្លៀតក្នុងឱកាសនេះដែរ ស្របតាមតម្រូវការទីផ្សារការងារ​ក្នុង​មូលដ្ឋានខេត្តកណ្តាល លោកក៏បានលើកទឹកចិត្តឱ្យយុវជនពង្រឹងសមត្ថភាព តាមរយៈការចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅវិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោសែន (តាខ្មៅ) ដើម្បីទទួលបានឱកាសការងារនៅតាមក្រុមហ៊ុន សហគ្រាស ដែលអាចជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនិងលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ លោក ណុប ដារ៉ា បានថ្លែងនូវការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះការចូលរួមចំណែកយ៉ាងសកម្ម​របស់អង្គការសង្គមស៊ីវិល ​ក្នុងការអភិវឌ្ឍខេត្តកណ្តាលនាពេលកន្លងមក។ លោកបានលើកទឹកចិត្ត​ឱ្យអង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តពង្រឹងសមត្ថភាព​ក្នុង​យុគសម័យឌីជីថល​ ក្នុងការគ្រប់គ្រងទិន្នន័យនិងព័ត៌មានរបស់ស្ថាប័ន និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ ជំរុញ​តម្លាភាព និងសម្រួលដល់ ទំនាក់ទំនងការងារជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាព។

លោកបាន​ជំរុញឱ្យអង្គការសង្គមស៊ីវិល​បន្តចូលរួម​សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងទប់ស្កាត់ការ​ឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុងមូលដ្ឋាន​ ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនាពេលបច្ចុប្បន្នផងដែរ។

ក្នុងវេទិកាសន្ទនានាព្រឹកនេះ វ.ស.ស. បានសម្របសម្រួលរៀបចំឱ្យមានបទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្ម​ឌីជីថល និងសុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ដោយបណ្ឌិត ឌុច ឌីនីល ព្រឹទ្ធបុរសរងនៃវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភា​​​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្ម​​ឌីជីថលនិងការយល់ដឹងអំពី​គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

តំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តកណ្តាលដែលបានចូលរួមក្នុងអង្គវេទិកានាព្រឹកនេះ ក៏​បាន​លើកឡើងនូវបញ្ហា​ប្រឈម​និង​សំណូមពរ​មកជជែកពិភាក្សាដោយត្រង់ទៅត្រង់មកយ៉ាងផុសផុល។ ជាលទ្ធផល បញ្ហាប្រឈមនិង​​សំណូមពរ​​មួយចំនួន ត្រូវបាន​ដោះស្រាយជាក់ស្តែងក្នុងកិច្ច​ពិភាក្សាដោយផ្ទាល់ ហើយ​បញ្ហាដែល​សេសសល់​​មួយ​​ចំនួន​ទៀត​ នឹងត្រូវ​យកទៅពិភាក្សា​ជាមួយអាជ្ញាធរនិង​សមត្ថកិច្ច​​ពាក់ព័ន្ធ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ៕