* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២១, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងព័ត៌មាន ទាមទារ CNA កែតម្រូវជាសាធារណៈ ក្រោយផ្សាយភ្ជាប់ករណីនារីសិង្ហបុរី ទៅនឹងការជួញដូរមនុស្សនៅកម្ពុជា​, ទង្វើបំពានគោលការណ៍គ្រឹះវិជ្ជាជីវៈមិនអាចលុបលាងដោយការកែសម្រួល​​ ឬធ្វើបច្ចុប្បន្នភាពអត្ថបទដោយស្ងាត់ៗនោះទេ

03-08-2026 15:06

(ភ្នំពេញ)៖ លោក​ ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ផ្អែកលើលទ្ធផលផ្លូវការនៃកិច្ចប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ និងរហ័សទាន់ពេលវេលារបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ករណីកញ្ញា Siti Aishah Siregar សញ្ជាតិសិង្ហបុរី ត្រូវបានដោះស្រាយ និងបញ្ជាក់យ៉ាងច្បាស់លាស់ថាគ្មានទេការពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឬពុំមានករណីបទល្មើសឆបោកណាមួយកើតឡើងដូចការរាយការណ៍ក្នុងសារព័ត៌មានក្រៅប្រទេសមួយចំនួនឡើយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន​ បានថ្លែងថា រីឯការពិតនោះវិញ គឺថាសាម៉ីខ្លួនបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត ដើម្បីដោះស្រាយវិបត្តិផ្លូវចិត្ត និងបញ្ហាសម្ពាធគ្រួសារផ្ទាល់ខ្លួន។ ក្រៅពីរបាយការណ៍ច្បាស់ការណ៍របស់សមត្ថកិច្ចកម្ពុជា សាម៉ីខ្លួន តាមរយៈសារវីដេអូ បានអះអាងច្បាស់ៗថា គ្មាននរណាម្នាក់បង្ខិតបង្ខំ លួងលោម ឬប៉ះពាល់ដល់សុវត្ថិភាពរបស់នាងឡើយចាប់តាំងពីពេលដែលនាងបានមកដល់ប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា «ទាក់ទងនឹងករណីនេះ យើងបានសង្កេតឃើញថា នៅក្នុងដំណាក់កាលដំបូងនៃការរាយការណ៍ ស្ថាប័នព័ត៌មានអន្តរជាតិ Channel NewsAsia (CNA) បានប្រញាប់ប្រញាល់ចុះផ្សាយព័ត៌មានដោយដកស្រង់យកតែការអះអាងម្ខាង និងប្រភពនៃការសង្ស័យ ជាមួយការអំពាវនាវរបស់ក្រុមគ្រួសារ (ការបញ្ចេញមតិលើបណ្តាញសង្គម) មកធ្វើជាសាច់រឿងក្នុងការផ្សាយ ដោយទាញភ្ជាប់ទៅនឹងរូបភាពអវិជ្ជមាននៃការជួញដូរមនុស្ស និងការឆបោក មុនពេលខ្លួនអាចស្វែងរកព័ត៌មាន ការបញ្ជាក់ ឬលទ្ធផលស៊ើបអង្កេតផ្លូវការពីសមត្ថកិច្ចក្នុងប្រទេសកម្ពុជា»។

ជាមួយគ្នានេះដែរ​​ លោក ទេព អស្នារិទ្ធ បានបន្តថា «ទង្វើនេះ មិនត្រឹមតែបង្កើតឱ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរក្នុងសាធារណមតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងបានបង្កភាពអយុត្តិធម៌ក្នុងសាច់រឿងសម្រាប់កម្ពុជា ព្រមទាំងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោក(បញ្ហាសកល) ថែមទៀត»។

អ្នកនាំពាក្យក្រសួងព័ត៌មាន​ បានបញ្ជាក់ថា ឈរលើមូលដ្ឋានគ្រឹះនៃការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន យើងអាចទាញចេញជាមេរៀនសំខាន់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការរាយការណ៍ព័ត៌មានដោយការទទួលខុសត្រូវខ្ពស់ និងអនុលោមស្របតាមនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ ដូចខាងក្រោម៖

ទី១៖ ត្រូវគោរពសច្ចភាព និងផ្ទៀងផ្ទាត់ព័ត៌មានដាច់ខាត៖ ល្បឿននៃការផ្សាយព័ត៌មាន ការបញ្ចេញព័ត៌មានទាន់ហេតុការណ៍ មិនត្រូវធ្វើឡើងដោយរំលងការពិនិត្យភាពត្រឹមត្រូវនៃព័ត៌មាន អង្គហេតុ និងការផ្ទៀងផ្ទាត់ជាមួយប្រភព ឬភាគីពាក់ព័ន្ធក្នុងសាច់រឿងឡើយ។ ការប្រញាប់ប្រញាល់ផ្សាយ ដោយភ្ជាប់ចំណងជើងបែបទាក់ទាញ ផ្អែកលើការស្មានៗ ឬការសន្និដ្ឋានលឿនជ្រុល ឬយោងតាមការថ្លែងសារបញ្ចេញអារម្មណ៍ពីប្រភពបណ្តាញសង្គម ដែលខ្វះតុល្យភាពព័ត៌មាន គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍គ្រឹះនៃសារព័ត៌មាន។ CNA បានជ្រើសរើសល្បឿន ជាជាងសច្ចភាព គឺជាការបំពានគោលការណ៍គ្រឹះនៃការផ្ទៀងផ្ទាត់ម៉ត់ចត់សិនមុនផ្សាយ ហើយវាស្មើនឹងការប្រឌិតព័ត៌មាន នាំឱ្យបាត់តម្លៃវិជ្ជាជីវៈ។

ទី២៖​ ត្រូវប្រកាន់ខ្ជាប់នូវការធ្វើតុល្យភាពព័ត៌មាន៖ រាល់ការរាយការណ៍អំពីបទល្មើស ឬសន្តិសុខឆ្លងដែន អង្គភាពសារព័ត៌មានមានកាតព្វកិច្ចក្នុងការស្វែងរកការបំភ្លឺ សេចក្តីថ្លែងការណ៍ផ្លូវការ ឬការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសពាក់ព័ន្ធ ហើយក្នុងករណីខាងលើគឺសមត្ថកិច្ចកម្ពុជា ដែលការណ៍នេះជាភាពចាំបាច់ក្នុងការផ្តល់សំឡេងដល់ភាគីពាក់ព័ន្ធក្នុងសាច់រឿង ដោយមិនត្រូវផ្អែកលើប្រភពសង្ស័យ ឬព័ត៌មានមិនច្បាស់ការណ៍ ផ្អែកតែលើការសន្មត់តែពីសំឡេងម្ខាងឡើយ។

ទី៣៖ ត្រូវមានការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់៖ បើទោះបីជា CNA ហាក់បានធ្វើបច្ចុប្បន្នភាព លើអត្ថបទរបស់ខ្លួនបន្ទាប់ពីមានការបំភ្លឺពីកម្ពុជាក៏ដោយ សូមទទូចឱ្យស្ថាប័នសារព័ត៌មានអន្តរជាតិនេះ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដោយធ្វើការកែតម្រូវជាសាធារណៈវិញ ឱ្យស្មើនឹងទំហំនៃការផ្សាយព័ត៌មានដំបូងបែបដាក់ការសង្ស័យ ដែលបានបង្កផលអវិជ្ជមានដល់កិត្តិយសប្រទេស ដើម្បីជម្រះមន្ទិលសាធារណជន ផ្តល់យុត្តិធម៌និងស្ដារកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាដែលរងផលប៉ះពាល់។

ទី៤៖ ត្រូវចូលរួមលើកកម្ពស់ការការពារសិទ្ធិឯកជនភាព៖ ករណីនេះគឺជារឿងរ៉ាវផ្ទាល់ខ្លួននិងបញ្ហាគ្រួសារសុទ្ធសាធ ដូច្នេះមិនគួរត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ពិសេសអង្គភាពសារព័ត៌មានអន្តរជាតិដូចជាCNA យកមកបំប្លែងធ្វើជាឧបករណ៍កេងចំណេញសម្រាប់បម្រើការផ្សាយដោយខ្វះមូលដ្ឋានឡើយ ព្រោះវាបង្កផលប៉ះពាល់ដល់សិទ្ធិ និងសុវត្ថិភាពផ្លូវចិត្តរបស់សាម៉ីខ្លួន និងគ្រួសារ។

អ្នកនាំពាក្យក្រសួងព័ត៌មាន សង្កត់ធ្ងន់ថា ការទាញភ្ជាប់សាច់រឿងគ្រួសារមួយមកផ្សាយបែបចោទប្រកាន់ និងការប្រឌិតសាច់រឿងអវិជ្ជមានគ្មានមូលដ្ឋានច្បាស់លាស់ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ប្រទេសជាតិ គឺជាទង្វើដែលមិនអាចទទួលយកដាច់ខាត និងទាមទារឱ្យ CNA ចេញការទទួលស្គាល់កំហុសរបស់ខ្លួន តាមរយៈសំណេរដោយឡែក។ ទង្វើបំពានគោលការណ៍គ្រឹះវិជ្ជាជីវៈមិនអាចត្រូវបានលុបលាងដោយការកែសម្រួល​​ ឬធ្វើបច្ចុប្បន្នភាពអត្ថបទដោយស្ងាត់ៗនោះទេ។

លោក ទេព អស្នារិទ្ធ ក៏សូមអំពាវនាវដល់ស្ថាប័នសារព័ត៌មានទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ លើកកម្ពស់ឥរិយាបថ និងកាតព្វកិច្ចវិជ្ជាជីវៈក្នុងការរាយការណ៍ព័ត៌មាន ដោយគោរពក្រមសីលធម៌ តម្កល់សច្ចភាព និងក្រមសីលធម៌សារព័ត៌មានជាស្នូល ទន្ទឹមគ្នានឹងការគោរពអធិបតេយ្យភាពព័ត៌មានរបស់ប្រទេសជាតិដទៃ៕