កម្លាំងនគរបាលខេត្តកំពត ចាប់ខ្លួនមេក្លោងគ្រឿងញៀនម្នាក់ ដែលរត់គេចខ្លួនជិត ១០ឆ្នាំតាមដីការបស់តុលាការ
03-08-2026 16:00
(កំពត)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ចាប់ខ្លួនមេក្លោងចែកចាយគ្រឿងញៀនម្នាក់ ដែលរត់គេចខ្លួនជិត១០ឆ្នាំ តាមដីការបស់សាលាដំបូងខេត្តកំពត។ ជនជាប់ចោទនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។
ជនជាប់ចោទនេះឈ្មោះ សុខ លី ត្រូវបានសាលាដំបូងខេត្តកំពត ចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ពីបទ «ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា សម្រាប់ជននេះត្រូវបានបញ្ជូនទៅកាន់តុលាការ ហើយជនម្នាក់ទៀតដែលមានដីកាចាប់ខ្លួនដែរនោះ កម្លាំងនគរបាលរបស់លោក កំពុងស្រាវជ្រាវតាមចាប់៕











