* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ុន Angkor International Airport Investment ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី ពិសេសគម្រោងការទស្សនាប្រាសាទនាពេលរាត្រី

03-08-2026 16:11

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឲ្យលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ទទួលជួបពិភាក្សាការងារក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាស និងការវិនិយោគទេសចរណ៍នៅខេត្តសៀមរាប។

ក្នុងជំនួបនេះ លោក Lu Wei បានជម្រាបជូនពីគោលបំណង និងគម្រោងរបស់ក្រុមហ៊ុនចំនួន៣ រួមមាន៖

ទី១៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ទស្សនាអង្គរនាពេលរាត្រី។ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនៅតំបន់អង្គរ ដើម្បីបង្កើនបទពិសោធន៍របស់ភ្ញៀវទេសចរ ពន្យាររយៈពេលស្នាក់នៅ និងបង្កើនការចំណាយរបស់ភ្ញៀវ។ ក្នុងនោះ រួមមានការរៀបចំសកម្មភាពទេសចរណ៍ពេលរាត្រី ការសម្តែងសិល្បៈ វប្បធម៌ កម្មវិធីពន្លឺ និងបច្ចេកវិទ្យាទំនើប ព្រមទាំងព្រឹត្តិការណ៍អន្តរជាតិនានា ដែលអនុវត្តស្របតាមគោលការណ៍អភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ទី២៖ គម្រោងវិនិយោគ និងការអភិវឌ្ឍទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ ដែលរួមបញ្ចូលសេវាទេសចរណ៍ ពាណិជ្ជកម្ម ការកម្សាន្ត និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។ ចំពោះគម្រោងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការគាំទ្រ និងស្នើភាគីក្រុមការងារសិក្សា និងរៀបចំផែនការលម្អិតប្រកបដោយចីរភាព និងបរិយាបន្ន។

ទី៣៖ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការនាំភ្ញៀវទេសចរមកកម្ពុជា។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា នៅក្នុងទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិន តាមរយៈការសហការជាមួយក្រុមហ៊ុនទេសចរណ៍ និងដៃគូអន្តរជាតិ ក្នុងការបើកផ្លូវហោះហើរថ្មី បង្កើនប្រេកង់ជើងហោះហើរ រៀបចំយុទ្ធនាការផ្សព្វផ្សាយរួម និងទាក់ទាញភ្ញៀវទេសចរដែលមានគុណភាពខ្ពស់មកកម្ពុជា។

លើសពីនោះ លោករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះក្រុមហ៊ុន AIAI ដែលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ដ៏សំខាន់នៅកម្ពុជា និងបានបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ សម្របសម្រួលពង្រឹងការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់ភាពប្រកួតប្រជែង របស់គោលដៅទេសចរណ៍កម្ពុជា សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែច្រើន និងប្រកបដោយគុណភាព ស្របតាមទិសដៅនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោងអាទិភាពនានាឱ្យទទួលបានលទ្ធផលជាក់ស្តែង។

ក្នុងន័យនេះ រដ្ឋមន្ត្រី ហួត ហាក់ បានចាត់តាំងក្រុមការងារបច្ចេកទេសរបស់ក្រសួងទេសចរណ៍ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររបស់ក្រុមហ៊ុន AIAI ដើម្បីសិក្សាលម្អិតលើគម្រោងនីមួយៗ សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងរៀបចំផែនការអនុវត្តជាជំហានៗ សំដៅជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការវិនិយោគទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព៕