* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូអញ្ជើញដល់កម្ពុជាដោយសុវត្ថិភាពនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខណ្ឌព្រែកព្នៅ បន្តចុះចែកបន្លែស្រស់ៗ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមខ្នងផ្ទះ និងឧបត្ថម្ភលោកតាមគូរគំនូរ នៅសាលាបុណ្យ នៅសង្កាត់ពន្សាំង

03-08-2026 16:41

(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានបន្តចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងចែកបន្លែស្រស់ៗ ចំនួន៥០០កញ្ចប់ ដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ដែលសកម្មភាពទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងបានបង្កើតភាព ស្និទ្ធស្នាល រវាងមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ។

ខណៈចុះចែកបន្លែដល់មុខផ្ទះប្រជាពលរដ្ឋនេះដែរ លោក ធឹម សំអាន បានជំរាបជូនបងប្អូនប្រជាពលរដ្ឋថា បើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាបន្ទាន់ណាមួយ សុំទៅរកស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅជិតបំផុត គឺមន្ត្រីគណបក្សរងចាំទទួលដោះស្រាយ តាមជាក់ស្ដែងជូនភ្លាម។ ប៉ុន្តែបើមិនហ៊ានចូលស្នាក់ការគណបក្សប្រជាជនទេ សូមបងប្អូនអញ្ជើញទៅរកសាលាសង្កាត់ ឬសាលាខណ្ឌ នោះនឹងមានមន្ត្រីចាំទទួលដោះស្រាយជូនបងប្អូនហើយ ។

នាឱកាសនោះ លោកអភិបាលខណ្ឌព្រែកព្នៅ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏សូមឱ្យគ្រួសារទាំងអស់ មេត្តាខិតខំថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធានការបង្ការ ជំងឺដង្កាត់ផ្សេងៗ ។

លោកបន្តថា តាមការណែនាំពីលោក ឃួង ស្រេង បានលើកឡើងថា មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់មើលប្រជាពលរដ្ឋរបស់ខ្លួនអោយបានគ្រប់ជ្រុងជ្រោយ មានន័យថា នៅពេលពួកគាត់មានបញ្ហាខ្វះខាតត្រូវផ្តល់ជូនពួកគាត់ភ្លាម ពិសេសមើលប្រជាពលរដ្ឋ ដែលនៅក្នុងមូលដ្ឋានជាមួយយើងនេះតែម្តង យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារឡើយ។

បន្ទាប់ពីសួរសុខទុក្ខ និងចែកបន្លែដល់ប្រជាពលរដ្ឋរួចមក លោក ធឹម សំអាន ក៏បានឧបត្ថម្ភថវិកា មួយចំនួនផងដែរ សម្រាប់គូរគំនូរតាមជញ្ជាំងសាលាបុណ្យព្រៃស្នួល ស្ថិតក្នុងភូមិព្រៃស្នួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជាមួយគ្នានោះ ដោយទឹកចិត្តស្រស់ស្រាយ សប្បាយរីករាយ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅ មានលោក ធឹម សំអាន ដឹកនាំ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសអ្នកដែលមានជីវភាពទីទ័លក្រ និងជនចាស់ជរា គ្មានទីពឹង៕