គ្រឿងញៀនបង្កឲ្យមានអំពើហឹង្សា និងឧក្រឹដ្ឋកម្ម! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែសីហា​៖ បង្ក្រាប១១ករណី ឃាត់ខ្លួន២៤នាក់

03-08-2026 17:12

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ក​រណី ឃាត់ខ្លួនជនសង្ស័យ២៤នាក់។

* ករណីជួញដូរ ៣ករណី ឃាត់ខ្លួន៧នាក់។
* ⁠ករណីដឹកជញ្ជូនរក្សាទុក ៦ករណី ឃាត់ខ្លួន១៥នាក់។
* ករណីប្រើប្រាស់ ២ករណី ឃាត់ខ្លួន២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៨១៩ករណី ឃាត់ខ្លួន១៧៩៦២នាក់ (ស្រី១២៣៩នាក់)៕