* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

រដ្ឋមន្រ្តីសុខាភិបាល ជំរុញបង្កើនការផលិតសារអប់រំ និងការពារសុខភាពគ្រប់ទម្រង់លើជំងឺ ដើម្បីបង្កើនចំណេះដឹងសុខភាពសាធារណៈជូនប្រជាជន

03-08-2026 21:37

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា យើងត្រូវខិតខំថែរក្សាសុខភាពប្រជាពលរដ្ឋ តាមរយៈការបង្កើនការផលិតសារអប់រំសុខភាពគ្រប់ទម្រង់លើជំងឺចម្បងៗ និងជួយបង្កើនចំណេះដឹងសុខភាពសាធារណៈសម្រាប់ទាំងអស់គ្នា។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ សម្រាប់ខែសីហា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត សរុបចំនួន ១៥០នាក់។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យនាយកដ្ឋាន ត្រូវសហការជំរុញការងារតាមប្រព័ន្ធឌីជីថល ភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីពន្លឿនការងារតាមប្រព័ន្ធអនឡាញអេឡិចត្រូនិក។ បន្ថែមពីនេះ នាយកដ្ឋានត្រូវពិនិត្យវឌ្ឍនភាពការងារចាប់ពីការិយាល័យ ដើម្បីខិតខំអនុវត្តការងាររបស់ខ្លួន ឱ្យសម្រេចបាននូវសូចនាករតាមការរំពឹក ឬគ្រោងទុក និងបង្កើនកិច្ចសហការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់បណ្តារាជធានី ខេត្ត ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ការប្រយុទ្ធនឹងជំងឺគ្រុនឈាម ដោយបង្កើនសកម្មភាពជាប្រចាំ កម្ចាត់ជម្រាកមូស បាញ់ថ្នាំមូស ដាក់ថ្នាំអាបែត និងបន្តការអប់រំផ្សព្វផ្សាយសុខភាព ពីការការពារខ្លួនពីជំងឺគ្រុនឈាម និងស្វែងរកសេវាសុខាភិបាលដែលនៅជិតផ្ទះបំផុតឱ្យបានទាន់ពេលវេលា ករណីសង្ស័យមានជំងឺគ្រុនឈាម។ បន្ថែមពីនេះ លោកសាស្រ្តាចារ្យ បានណែនាំត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ករណីជំងឺឆ្លងនានា ដែលនៅតែអាចមានហានីភ័យសុខភាពសាធារណៈ។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការផលិតសារអប់រំ និងវីដេអូអប់រំសុខភាព ដើម្បីបង្កើនជាចំណេះដឹងសុខភាពសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសជំងឺឆ្លង និងជំងឺមិនឆ្លងនានា រួមមានជំងឺមហារីក សរសៃឈាមបេះដូង ជំងឺឡើងសម្ពាធឈាម សុខភាពមាត់ធ្មេញជាដើមនរួមទាំងវិធានការល្អៗនានា អំពីការថែរក្សាសុខភាព។

លោកសាស្រ្តាចារ្យ បានលើកឡើងថា ការិនិយោគក្នុងវិស័យសុខាភិបាល និងទទួលបានលទ្ធផលក្នុងរយៈពេលវែងទៅថ្ងៃខាងមុខ៕