* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កញ្ញា កុយ អេនណា ទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ ចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់សាធារណជន

04-08-2026 11:07

(ភ្នំពេញ)៖ ដោយទទួលបានការចង្អុលបង្ហាញពីសំណាក់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ មូលនិធិជនពិការ សហការជាមួយ​សមា​គមតន្ត្រីសំនៀងជនពិការ បានរៀបចំដំណើរទស្សនកិច្ចសិក្សា និងស្វែងយល់អំពីការផ្តល់សេវា​ស្តារ​លទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព។

ពិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់កញ្ញា កុយ អេនណា អនុ​ប្រធានសមាគម និងជាទូត​សុ​ឆន្ទៈ​សមាគមតន្ត្រីសំនៀងជនពិការ និងមានការអញ្ជើញចូលរួមជា​កិត្តិ​យស​ពីលោកស្រី ញ៉ែម មរកត រដ្ឋ​លេ​ខាធិការក្រសួងកិច្ចការនារី លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា លោក ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ ព្រម​ទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ បុគ្គលិកនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ និង​ជន​មានពិការភាពដែលកំពុងទទួលសេវាជាច្រើនរូប។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលស្តារបានធ្វើបទបង្ហាញអំពីបេសកកម្ម តួនាទី សមិទ្ធផល និង​សេវាកម្មសំខាន់ៗរបស់មជ្ឈមណ្ឌល រួមមាន៖ ការព្យាបាលដោយចលនា ការផលិត និងបំពាក់ជើង​ដៃ​សិប្បនិម្មិត រណប និងសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាផ្សេងៗ ដែលមានគោលបំណងជួយឱ្យ​ជនមានពិការភាពអាចវិលត្រឡប់ទៅរស់នៅក្នុងសហគមន៍ ប្រកបរបរចិញ្ចឹមជីវិត និងចូលរួម​ក្នុងសង្គម​ប្រកបដោយសេចក្តីថ្លៃថ្នូរ។

កញ្ញា កុយ អេនណា បានអញ្ជើញទស្សនាតាមផ្នែកនីមួយៗរបស់មជ្ឈមណ្ឌលស្តារ ដោយបានស្វែង​យល់​ពីដំណើរការផ្តល់សេវា បច្ចេកទេសរបស់មន្រ្តីជំនាញ និងបានជួបសំណេះសំណាលដោយ​ផ្ទាល់​ជា​មួយជនមានពិការភាពដែលកំពុងទទួលសេវាផងដែរ។ កញ្ញាក៏បានស្តាប់បទពិសោធន៍ និងរឿងរ៉ាវ​ជោគ​ជ័យរបស់អ្នកទទួលសេវា ដែលបានស្តារសមត្ថភាពបន្លាស់ទី និងអាចវិលត្រឡប់ទៅរស់នៅ និងធ្វើ​ការ​បានប្រសើរឡើងវិញ។

កញ្ញា កុយ អេនណា បានសម្តែងការកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹង​ប្រែង​របស់ក្រុមការងារមជ្ឈមណ្ឌលស្តារក្នុងការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងមនុស្សធម៌។ កញ្ញា បាន​លើក​ឡើងថា ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យកញ្ញាយល់ដឹងកាន់តែ​ច្បាស់អំពីសារៈ​សំខាន់នៃសេវា​ស្តារ​លទ្ធភាពពលកម្មកាយសម្បទា និងជំរុញឱ្យសាធារណៈជនចូលរួមគាំទ្រ ផ្សព្វផ្សាយ និងផ្តល់ឱកាស​ដល់​ជន​មានពិការភាពក្នុងការរស់នៅប្រកបដោយសមភាព និងបរិយាបន្ន។

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំ​ពោះ​វត្តមានរបស់កញ្ញា កុយ អេនណា ថ្នាក់ដឹកនាំក្រសួង ភ្ញៀវកិត្តិយស និងដៃគូពាក់ព័ន្ធទាំងអស់ ដែល​បាន​ចូលរួមគាំទ្រ និងផ្សព្វផ្សាយសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេស​ជនមាន​ពិការភាព អាចទទួលបានព័ត៌មាន និងសេវាចាំបាច់សម្រាប់ការកែលម្អគុណភាពជីវិត៕