* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh News ទទួលបានពានរង្វាន់ជា «អង្គភាពសារព័ត៌មានឆ្នើម» ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយជំរុញការយល់ដឹង ពីវិស័យបរធនបាលកិច្ចកម្ពុជា

04-08-2026 12:11

(ភ្នំពេញ)៖ បណ្តាញព័ត៌មាន Fresh News ដែលជាស្ថាប័នព័ត៌មានឈានមុខមួយនៅកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ បានទទួលពានរង្វាន់ពីនិយ័តករបរធនបាលកិច្ច ក្នុងនាមជា «អង្គភាពសារព័ត៌មានឆ្នើម» ប្រចាំឆ្នាំ២០២៥ ក្នុងការផ្សព្វផ្សាយព័ត៌មានបរធនបាលកិច្ច ទៅដល់សាធារណជន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជំរុញការយល់ដឹងពី វិស័យបរធនបាលកិច្ចនៅកម្ពុជា។

ពានរង្វាន់នេះប្រព្រឹត្តទៅក្នុង «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ច ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ឆ្នាំ» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ភ្នំពេញ។ វេទិកានេះ រៀបចំឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

គិតចាប់តាំងពីការបង្កើតនិយ័តករបរធនបាលកិច្ច នៅអំឡុងឆមាសទី២ ឆ្នាំ២០២១ រហូតមកទល់ពេលបច្ចុប្បន្ន បណ្តាញព័ត៌មាន Fresh News បាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយនូវព័ត៌មានយ៉ាងច្រើន ជាប្រចាំអំពីវិស័យបរធនបាលកិច្ច ដើម្បីបញ្ជ្រាបចំណេះដឹងដល់សាធារណជន ហើយនេះជាឆ្នាំទី៤ហើយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពានរង្វាន់ជា «អង្គភាពសារព័ត៌មានឆ្នើម» ពីនិយ័តករបរធនបាលកិច្ច៕