* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរសុខាភិបាលខេត្ដកណ្ដាល ចាត់ក្រុមការងារ ចុះស្រាវជ្រាវករណីគ្រូពេទ្យម្នាក់សង្គ្រោះបឋមលើនារីអ្នកជំងឺ

04-08-2026 14:47

(ភ្នំពេញ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល បានចាត់ក្រុមការងារ ចុះស្រាវជ្រាវករណីផ្តល់សង្គ្រោះបឋម ដល់អ្នកជំងឺភេទស្រីម្នាក់ នៅមណ្ឌលសុខភាពសិត្បូ ដែលរងការរិះគន់ មិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។

សេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា ពាក់ព័ន្ធនឹងព័ត៌មាន ដែលបាននិងកំពុងចែកចាយលើបណ្តាញសង្គម ស្តីអំពីសកម្មភាពផ្តល់ការ សង្គ្រោះបឋម ដល់អ្នកជំងឺម្នាក់ភេទស្រី អាយុ១៧ឆ្នាំ ដោយលោកគ្រូពេទ្យបំរើការងារ នៅមណ្ឌលសុខភាពសិត្បូ ដែលរងការ រិះគន់ថា «មិនត្រឹមត្រូវតាម បច្ចេកទេសវេជ្ជសាស្ត្រ» នោះ។

ក្រោយទទួលព័ត៌មាននេះភ្លាម មន្ទីរសុខាភិបាលខេត្ត បានចាត់ក្រុមការងារជំនាញសហការជាមួយគណៈ គិលានុបដ្ឋាក ចុះធ្វើការស្រាវជ្រាវ និងពិនិត្យលើករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត។

មន្ទីរសុខាភិបាលខេត្ដកណ្ដាល បានគូសបញ្ជាក់ថា ប្រសិនបើការសង្គ្រោះបឋមនោះ ពិតជាមានការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ស្ត្រី មន្ទីរសុខាភិបាល នឹងចាត់វិធានការតាមបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន៕