* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កិច្ចការងារមុខងារសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ដល់ការកសាងរដ្ឋបាលសាធារណៈ ដែលមានស្តង់ដារខ្ពស់

04-08-2026 15:02

(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្រសួងមុខងារសាធារណៈ បានលើកឡើងថា កិច្ចការងារមុខងារសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ ដល់ការកសាងរដ្ឋបាលសាធារណៈ ដែលមានស្តង់ដារខ្ពស់ ព្រមទាំងបានពង្រីកកិច្ចសហប្រតិបត្តិការរួមរបស់យើង។ ទោះជាយ៉ាងណាក្តី រដ្ឋបាលសាធារណៈ ក៏កំពុងសម្របទៅនឹងបរិបទនៃការអភិវឌ្ឍថ្មីៗ និងបញ្ហាប្រឈមដែលកំពុងកើតឡើង ដូចជាគម្លាតនៃស្ថាប័នធនធានមនុស្ស បច្ចេកវិទ្យា ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយមុខងារសាធារណ:ជាដើម។

ការថ្លែងយ៉ាងដូច្នេះរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅក្នុងពិធីបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីបណ្តាមន្ត្រីជាន់ខ្ពស់ ACCSM, មន្ត្រីបង្គោល ACCSM និងលេខាធិការដ្ឋានអាស៊ានផងដែរ។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា ការវិវត្តន៍នៃវិទ្យាសាស្ត្របច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត បដិវត្តកម្មឌីជីថល ការកើនឡើងនៃការរំពឹងទុករបស់ប្រជាពលរដ្ឋ ចំពោះសេវាសាធារណៈ បាន នឹងកំពុងបន្តឲ្យយើងអភិវឌ្ឍន៍ខ្លួនដោយឥតឈប់ឈរ។ លើសពីនេះ បរិបទអន្តរជាតិ ដែលកំពុងប្រែប្រួលយ៉ាងស្មុកស្មាញ រួមទាំងមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ វិបត្តិថាមពល និងការប្រែប្រួលនៃសណ្ដាប់ធ្នាប់ពិភពលោក ជាកត្តាឲ្យយើងមានការត្រៀមខ្លួនជានិច្ច។

ឧបនាយករដ្ឋមន្ត្រី បន្តថា ការពង្រឹងនៃកិច្ចសហប្រតិបត្តិការដែលបំពេញឲ្យគ្នា និងជំរុញឲ្យគ្នាទៅវិញទៅមក រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសអាស៊ានបូនបី គឺពិតជាមិនអាចខ្វះបានឡើយ។ កិច្ចការងារនេះ ទាមទារឲ្យយើងប្រកាន់យកអភិក្រម សហក្រិន និងសហគមន៍ ដើម្បីចាប់យកឱកាសដោះស្រាយបញ្ហាប្រឈម រកដំណោះស្រាយរួម និងចូលរួមចំណែកអភិវឌ្ឍវិស័យសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងប្រកបដោយនវានុវត្តន៍។

ឧបនាយករដ្ឋមន្ត្រី បន្តទៀតថា ដើម្បីប្រែក្លាយ និងលើកផែនការឲ្យក្លាយជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ យើងត្រូវធានាឲ្យមានការអនុវត្តពិតប្រាកដ និងប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តជាក់ស្តែងតែងជួបការលំបាក និងទាមទារនូវការលះបង់ខ្ពស់ ដែលនេះហើយ ជាមូលបទសំខាន់សម្រាប់ការផ្លាស់ប្ដូរនៅក្នុងវេទិកាយើងនៅពេលនេះ។

ឧបនាយករដ្ឋមន្ត្រី បន្ថែមថា ឈរលើទស្សនៈនេះ កិច្ចពិភាក្សា នឹងផ្លាស់ប្តូរទស្សនៈរបស់យើង ត្រូវបានរៀបចំប្រធានបទសំខាន់ៗចំនួន ៣គឺ ៖ ១.ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងការផ្តល់សេវាសាធារណៈ។ ២.ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាចលករសម្រាប់ការផ្តល់សេវាសាធារណៈ។ ៣.និន្នាការថ្មី និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ ក៏បានលើកទឹកចិត្តដល់អង្គវេទិកាទាំងអស់ ត្រូវចាត់ទុកបទបង្ហាញទាំងនេះ ជាចំណុចចាប់ផ្តើមសម្រាប់ការស្វែវយល់ ការពិភាក្សាបន្ថែម និងការផ្លាស់ប្តូរបទពិសោធន៍ ដែលអាចបង្កើតបានជាលទ្ធផលប្រកបដោយផ្លែផ្កា និងមាននិរន្តរភាពបន្ទាប់ពីបេសកម្មនេះ។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា កំណែទម្រង់រដ្ឋបានសាធារណៈ មិនមែនជាកិច្ចការងាថ្មីនោះទ ប៉ុន្តែជាដំណើរការជាបន្តបន្ទាប់ដែលឆ្លុះបញ្ចាំងពីការងារ និងឆន្ទរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដាក់ចេញ ឲ្យអនុវត្តជាបន្តបន្ទាប់អស់រយៈពេលជាងបីទស្សវត្សមកហើយ ចាប់តាំងពីទស្សវត្សឆ្នាំ១៩៩០។ កម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត​ កំពុងត្រៀមខ្លួន នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងភាពប្រកួតប្រជែងនៅក្នុងកម្រិតតំបន់ និងសកល។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ ដែលត្រូវបានដាក់ចេញក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការកំណែទម្រង់ ការអភិបាលកិច្ចជាស្នូល។ ការកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈកំពុងជំរុញដឹកនាំ ដើម្បីកសាងសេដ្ឋកិច្ចទំនើប និងប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ យើងត្រូវការរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំងដែលស័ក្តិសម និងផលប្រយោជន៍ប្រជាជនជាស្នូល៕