* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

និស្សិតកម្ពុជា ២៣រូប ទទួលបានអាហារូបករណ៍ឧត្តមសិក្សាសហភាពអឺរ៉ុប ផ្នែកធនធានទឹក ថាមពល និងបច្ចេកវិទ្យាឌីជីថល

04-08-2026 15:19

(ភ្នំពេញ)៖ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមជាមួយ លោកបណ្ឌិត ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសហការរៀបចំពិធីជួបជុំនិស្សិតមុនចេញដំណើរ និងការជួបជុំអតីតនិស្សិត នៅសណ្ឋាគារ Novotel ភ្នំពេញ ដើម្បីជូនដំណើរនិស្សិតកម្ពុជា ២៣ រូប ដែលនឹងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅទូទាំងទ្វីបអឺរ៉ុប។

ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រសួងរ៉ែ និងថាមពលផងដែរ ដើម្បីអបអរសាទរនិស្សិតដែលទទួលបានអាហារូបករណ៍បន្តថ្នាក់អនុបណ្ឌិត និងបរិញ្ញាបត្រឯកទេស ក្នុងវិស័យអភិវឌ្ឍន៍សំខាន់ៗ រួមមាន ការគ្រប់គ្រងធនធានទឹក ថាមពល បច្ចេកវិទ្យាឌីជីថល និងកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតរួមគ្នា។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ពិធីជួបជុំនេះបានប្រមូលផ្តុំអ្នកចូលរួមជាង ១៥០ នាក់ រួមទាំងអតីតនិស្សិត Erasmus+ ជាង ៨០ នាក់ តំណាងប្រទេសជាសមាជិកសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំធុរកិច្ចអឺរ៉ុប ដើម្បីអបអរសាទរសមិទ្ធផលសិក្សា និងកសាងទំនាក់ទំនងអប់រំរយៈពេលវែងដ៏រឹងមាំរវាងកម្ពុជា និងអឺរ៉ុប។ តាមរយៈយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប និស្សិតដែលទទួលបានអាហារូបករណ៍ឆ្នាំនេះ នឹងបន្តការសិក្សាក្នុងវិស័យកំណើនជាក់ស្តែង រួមមាន និស្សិត ៩ រូប ក្រោមកម្មវិធី Erasmus Mundus Joint Master Degrees និស្សិត ៥ រូប ក្នុងកម្មវិធី Global Gateway Scholarships for Water Professions និស្សិត ៧ រូប បន្តថ្នាក់ Energy Dual Degrees និងនិស្សិត ២ រូប ក្រោមកម្មវិធី European Institute of Innovation and Technology (EIT) Digital Scholarships។

ថ្លែងក្នុងពិធីនោះ លោក Igor Driesmans បានសង្កត់ធ្ងន់លើតម្លៃនៃការផ្លាស់ប្តូរការសិក្សាអន្តរជាតិថា៖ «ការវិនិយោគលើយុវជន និងការអប់រំ គឺចាំបាច់សម្រាប់ការអភិវឌ្ឍន៍រយៈពេលវែង។ អាហារូបករណ៍ទាំងនេះតំណាងឱ្យការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងកម្លាំងពលកម្មជំនាញរបស់កម្ពុជា និងកសាងទំនាក់ទំនងយូរអង្វែងរវាងតំបន់របស់យើង។ មិនថាជាការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ថាមពល ឬវិទ្យាសាស្ត្របរិស្ថាននោះទេ និស្សិតដែលទទួលបានអាហារូបករណ៍ទាំងនេះ នឹងទទួលបានជំនាញចាំបាច់សម្រាប់ការរីកចម្រើនរបស់ប្រទេស ដែលនឹងបើកផ្លូវអាជីពដែលមានតម្លៃខ្ពស់ រួមទាំងឱកាសជាមួយក្រុមហ៊ុនអឺរ៉ុបដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ យើងសូមជូនពរឱ្យពួកគេធ្វើដំណើរទៅអឺរ៉ុបដោយសុវត្ថិភាព ហើយទន្ទឹងរង់ចាំមើលពីផលប៉ះពាល់ដែលពួកគេនឹងបង្កើតនៅពេលពួកគេត្រឡប់មកវិញ»។

ក្រៅពីការអបអរសាទរនិស្សិតដែលនឹងចេញដំណើរ ពិធីល្ងាចនេះក៏បានសម្គាល់ការណែនាំជាផ្លូវការនូវក្រុមប្រឹក្សាដឹកនាំថ្មីសម្រាប់សមាគមអតីតនិស្សិត Erasmus Mundus ប្រចាំកម្ពុជា (EMA-Cam) ដែលបានគូសបញ្ជាក់ពីតួនាទីសកម្មរបស់អតីតនិស្សិតក្នុងការរក្សាទំនាក់ទំនងដ៏រឹងមាំ៕