* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
* យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល
* លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
* សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់
* ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា ! វិដេអូទាញយកពីគ្រប់ Channel

ក្រសួងបរិស្ថាន សម្រេចផ្អាករោងចក្រផលិតក្បឿង ចានបង្គន់ និងការ៉ូ នៅកំពត ក្រោយរកឃើញបញ្ចេញសំណល់រាវបំពុលបរិស្ថាន នៅក្នុងស្រុកទឹកឈូ ខេត្តកំពត

04-08-2026 15:20

(កំពត)៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការសហការជាមួយមន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលស្រុកទឹកឈូ រដ្ឋបាលឃុំព្រៃថ្នង និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យនិងបានរកឃើញការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន ROYAL CERA CO., LTD. ជាប្រភេទរោងចក្រផលិតផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូ ដែលមានទីតាំងស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ក្រុមការងារបានចុះត្រួតពិនិត្យស្ថានភាពខាងក្រៅក្រុមហ៊ុន និងបានរកឃើញមានសំណល់រាវ ដក់នៅដីចម្ការស្វាយរបស់ប្រជាពលរដ្ឋ និងស្លាកស្នាមសំណល់រាវហូរចាក់ទៅជ្រលងអូរតាមដីស្រែ និងចម្ការរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដើមស្វាយជាច្រើនដើមរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់។ នៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានរកឃើញ ថាក្រុមហ៊ុនបានដំណើរការ ដោយគ្មានបំពាក់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានបង្ហូរសំណល់រាវចូលដីស្រែ និងចម្ការរបស់ប្រជាពលរដ្ឋ។

ក្រុមហ៊ុនបានទុកដាក់ សំណល់ផេះ បរិមាណ ១៨០គីឡូក្រាម/ថ្ងៃ មិនត្រឹមត្រូវ ដោយយកមកចាក់លុបរណ្ដៅទឹក ក្នុងបរិវេណដីក្រុមហ៊ុន និងមានសំណល់រាវចេញពីទីតាំងឡចំហាយ និងកន្លែងបាញ់ថ្នាំការ៉ូ ប្រមាណ ៣ម៉ែត្រគូប/ថ្ងៃ មានប្រេងលាយឡំ ត្រូវបានបង្ហូរ តាមបណ្ដោយប្រឡាយដីចូលស្រះស្ដុក និងបាចសាចលើដី ប្រមាណ២ហិកតា ក្នុងបរិវេណរោងចក្រ។

បន្ទាប់មកក្រុមការងារបានពិនិត្យឃើញថា សំណល់ធុងថ្នាំ ប្រហែល ២០ធុង/ថ្ងៃ ត្រូវបានដាក់គរនៅទីវាល។ លើសពីនេះក្រុមហ៊ុន បានដំណើរការដោយមិនទាន់ រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងរួចរាល់ និងពុំទាន់មានខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។

កន្លងមកក្រុមហ៊ុនបានជួលឱ្យបុគ្គល ឈ្មោះ លឹម ញន ដឹកសំណល់រាវចេញ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសំណល់ពីក្រសួងបរិស្ថាន និងបានយកសំណល់រាវ ទៅចាក់ចោលពាសវាលពាសកាល នៅតាមជើងភ្នំ បង្កឱ្យហូរចូលប្រភពទឹកសាធារណៈ ប៉ះពាល់គុណភាពទឹក និងជីវចម្រុះ និងមានក្លិនឈ្ងៀមយ៉ាងខ្លាំង។ ជាក់ស្តែងក្រុមការងារបានធ្វើការតេស្តបឋម ឃើញថា pH=4.46 (ពុំអនុលោមតាមស្ដង់ដារកំណត់នោះទេ) និងបានយកសំណាកសំណល់រាវចំនួន១ សំណាកមកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ឃើញមានស្លាកស្នាមហូរសំណល់រាវចាក់ចូលទៅអូរ ដែលស្ថិតនៅក្បែររណ្ដៅចាក់សំណល់រាវ ចម្ងាយប្រមាណ ៥០០ម៉ែត្រ។ ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ជាបន្ទាន់ចំពោះក្រុមហ៊ុន៖

១. ត្រូវផ្អាកដំណើរការក្រុមហ៊ុនជាបន្ទាន់ទោះរូបភាពណាក៏ដោយ។
២. ត្រូវបូមសំណល់រាវដែលបានយកទៅចាក់ចោលនៅរណ្ដៅដី មកដាក់នៅស្រះស្ដុករបស់ក្រុមហ៊ុនជាបណ្ដោះអាសន្នវិញ ឱ្យបានរួចរាល់មុនថ្ងៃទី១០ ថ្ងៃសីហា ឆ្នាំ២០២៦។ ការងារនេះ ប្រគល់ជូនអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធតាមដានការអនុវត្តរបស់ក្រុមហ៊ុន។
៣. ត្រូវធ្វើការស្ដារប្រឡាយ ដែលក្រសួងធនធានទឹក និងឧតុនិយមបានជីក ឱ្យវិលទៅរកសភាពដើមវិញ។
៤. ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៥. ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង។
៦. ត្រូវគ្រប់គ្រងសំណល់រឹង និងទុកដាក់ធ្យូងថ្ម ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៧. ត្រូវទទួងរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ ១៦១ មាត្រា១៧៣ និងមាត្រា២៨៧ និង៦៦៨ អនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។
៨. ត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ៕