* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
* យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល
* លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
* សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់
* ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា ! វិដេអូទាញយកពីគ្រប់ Channel

លោកបណ្ឌិត លី ធុជ៖ កម្ពុជាប្រឆាំងដាច់ខាតការប្រើប្រាស់គ្រាប់បែកចង្កោម និងអំពាវនាវឱ្យពិភពលោកបញ្ចប់ការគំរាមកំហែងនេះ

04-08-2026 15:22

(រតនគិរី)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានប្រកាសជំហរយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែង។

ការថ្លែងនេះធ្វើឡើងក្នុងឱកាស ដែលលោកបណ្ឌិតចុះពិនិត្យសកម្មភាពបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការ NPA នៅភូមិសិក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

លោកបណ្ឌិតទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រាប់បែកចង្កោម រួមទាំងហេតុការណ៍វាយប្រហារដោយទាហានថៃកាលពីឆ្នាំ២០២៥ ដែលបង្កការគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ។

ក្នុងន័យនេះ លោកបានអំពាវនាវសហគមន៍អន្តរជាតិឱ្យរួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមនៅទូទាំងពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះ និងគាំទ្រជនរងគ្រោះ។

កម្ពុជាបន្តប្តេជ្ញាពន្លឿនការបោសសម្អាតគ្រាប់បែកចង្កោម ពង្រឹងការអប់រំយល់ដឹង និងការជួយជនរងគ្រោះ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារអាវុធនេះឡើយ។ លោកបណ្ឌិត លី ធុជ ក៏បានសម្តែងការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំវិស័យសកម្មភាពមីនមនុស្សធម៌ប្រកបដោយចក្ខុវិស័យ។ ទោះបីមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក៏ផ្ទៃដីគ្រាប់បែកចង្កោមប្រមាណ ៦៤៤ គីឡូម៉ែត្រការ៉េ នៅតែត្រូវបោសសម្អាតបន្ថែម។

លោកបណ្ឌិតទេសរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការ NPA សហរដ្ឋអាមេរិក និងទីភ្នាក់ងារអភិវឌ្ឍន៍ន័រវេស (NORAD) ដែលបានគាំទ្រការងារនេះតាំងពីឆ្នាំ២០១៣។ កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកៀរគរធនធាន និងជំនាញបច្ចេកទេស។

ក្នុងនាមជាប្រទេសរងគ្រោះ កម្ពុជានឹងចូលរួមកិច្ចប្រជុំអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនៅប្រទេសឡាវ នាខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចែករំលែកបទពិសោធន៍ និងអំពាវនាវឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ត ដើម្បីសម្រេចបានពិភពលោកមួយដែលគ្មានគ្រាប់បែកចង្កោម៕