* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
* យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល
* លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
* សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់
* ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា ! វិដេអូទាញយកពីគ្រប់ Channel

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការផ្តល់សេវានៅរដ្ឋបាលក្រុង/ស្រុក ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

04-08-2026 16:05

(ប៉ៃលិន)៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយ និងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដើម្បីពង្រឹងការគ្រប់គ្រងការផ្តល់សេវា ស្របតាមលិខិតបទដ្ឋានគតិយុត្ត ដែលធ្វើឱ្យមានគុណភាពលើការផ្តល់សេវាកាន់តែល្អប្រសើរ និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ។

លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ការិយាល័យច្រកចេញចូលតែមួយមិនគ្រាន់តែជាកន្លែងប្រមូលផ្តុំប្រភេទសេវារដ្ឋបាលឱ្យនៅកន្លែងតែមួយប៉ុណ្ណោះទេ ប៉ុន្តែវាមានតួនាទីសំខាន់ណាស់ ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិទៀតផង ពីព្រោះការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមការិយាល័យច្រកចេញចូលតែមួយ មានន័យថាទទួលពាក្យនៅច្រក និងការផ្តល់លទ្ធផលសម្រេចជូនអ្នកស្នើសុំសេវាវិញក៏តាមច្រកដែរ ដោយត្រូវជៀសវាងឱ្យបានដាច់ខាតនូវការផ្តល់សេវា ដែលមានការយឺតយ៉ាវទាំងការផ្តល់សេវា និងការបញ្ជូនតាមប្រព័ន្ធកុំព្យូទ័រជាដើម។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា៖ ការិយាល័យច្រកចេញចូលតែមួយ បានជួយលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ ការកែលម្អការផ្តល់សេវារដ្ឋបាល ហើយកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធរដ្ឋបាល។ បន្ថែមពីនេះ គឺដើម្បីបង្ខិតសេវារដ្ឋបាលឱ្យនៅកៀកជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាបានឆាប់រហ័ស ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានណែនាំដល់រដ្ឋបាលក្រុង/ស្រុក ត្រូវខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួនបន្តទៀត ជាពិសេសការលើកកម្ពស់ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយត្រូវចាត់ទុកការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាល ស្ថិតក្រោមដែនសមត្ថកិច្ចទាំងឡាយណា ដែលធ្វើឡើងក្រៅការិយាល័យច្រកចេញចូលតែមួយ គឺជាអំពើខុសច្បាប់៕