* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
* យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល
* លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
* សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់
* ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន
* កូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការដាក់ពង្រាយធនធានយោធា ទៅកាន់ច្រកសមុទ្រ Hormuz
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា ! វិដេអូទាញយកពីគ្រប់ Channel

អភិបាលខេត្តពោធិ៍សាត់៖ «នាយកសាលា គឺជាអាណាព្យាបាល ត្រូវចេះប្រើប្រាស់ភាសា ប្រកបដោយអត្ថន័យ ដើម្បីសាបព្រោះសេចក្តីស្រលាញ់ដល់មន្ត្រីក្រោមឱវាទ»

04-08-2026 16:17

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ប្រមាណ៧០នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ នៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុកភ្នំក្រវាញ។

កិច្ចសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងសាកសួរសុខទុក្ខ ស្វែងយល់ពីបញ្ហាប្រឈមនានា ក្នុងវិស័យអប់រំថ្នាក់មូលដ្ឋាន ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាព ស្មារតីជាតិនិយម និងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រវាងលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំដៅរួមគ្នាជំរុញ និងអភិវឌ្ឍវិស័យអប់រំក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ លោក ងួន ប៉ោសេង អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបង្ហាញសញ្ញានៃការមិនពេញចិត្តរបស់លោកគ្រូ អ្នកគ្រូ ចំពោះការងារដឹកនាំរបស់លោកនាយកវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ដោយបានជម្រាបជូនថា លោកចុះមកនាថ្ងៃនេះ គឺថ្ងៃស្អែកសូមកុំឱ្យមានជាដាច់ខាត។

លោកបានក្រើនរំលឹក ដល់លោកនាយកសាលា ត្រូវចេះប្រើប្រាស់ពេលវេលាដ៏ល្អ ធ្វើជាគម្រូល្អ ភាសាដ៏ពិរោះរណ្តំ ប្រកបដោយអត្ថន័យ និងទន់ភ្លន់ ព្រមទាំងយកបទពិសោធន៍ការងារដ៏មានតម្លៃ មកសាបព្រោះ និងនិយាយល្អៗ ជាមួយមន្ត្រីក្រោមឱវាទ ព្រោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ បានខិតខំតស៊ូរួបរួមរស់នៅជាមួយគ្នា ជាច្រើនឆ្នាំមកហើយ។

លោកបានសង្កត់ធ្ងន់ថា នាយកសាលា មានតួនាទីប្រៀបដូចជា «អាណាព្យាបាល» ដ៏កក់ក្តៅរបស់គ្រូបង្រៀនទាំងអស់ ដូច្នេះលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំសាលា ត្រូវមានក្តីស្រលាញ់រាប់អាន យោគយល់ មានសាមគ្គីភាព និងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ។

លោក ខូយ រីដា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នទាំងវិស័យអប់រំ និងវិស័យសុខាភិបាល ត្រូវបានដាក់ឱ្យអនុវត្តតាមប្រព័ន្ធវិមជ្ឈការ នៅថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងមានស្មារតីម្ចាស់ការ ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្រោយការសម្របសម្រួលដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំខេត្ត ទាំងលោកនាយកសាលា និងលោកគ្រូ អ្នកគ្រូ បានបើកចិត្តទូលាយ យោគយល់គ្នា និងសម្រេចស្រុះស្រួលគ្នាជាធ្លុងមួយឡើងវិញ ព្រមទាំងប្តេជ្ញាពង្រឹងកិច្ចសហការ ការនិយាយស្តី និងការយកចិត្តទុកដាក់មើលសុខទុក្ខមន្ត្រីក្រោមឱវាទ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដោយមិនឱ្យមានបញ្ហាស្មុគស្មាញកើតឡើងជាថ្មីទៀតឡើយ៕