* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
* យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល
* លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
* សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់
* ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន
* កូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការដាក់ពង្រាយធនធានយោធា ទៅកាន់ច្រកសមុទ្រ Hormuz
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា ! វិដេអូទាញយកពីគ្រប់ Channel

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ ឃាត់ខ្លួន២០នាក់

04-08-2026 16:25

(ភ្នំពេញ)៖ ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចសហការជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបជាប្រចាំករណីអ្នកប្រើប្រាស់គ្រឿងញៀននៅតំបន់មិនរៀបរយ ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន២០នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីបង្ក្រាបនេះធ្វើឡើងជាបន្តបន្ទាប់ រួមមាន៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាព និងលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ រួមជាមួយកម្លាំងសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ១ បានចុះបង្ក្រាបទីតាំងប្រមូលផ្ដុំប្រើប្រាស់គ្រឿងញៀននៅសំណង់មិនរៀបរយ ក្រោយខ្សាច់ទ្រុងទា ក្នុងនោះឃាត់ខ្លួនអ្នកប្រើប្រាស់បានចំនួន០៧នាក់។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងនាយរងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ រួមជាមួយអធិការនគរបាលខណ្ឌឫស្សីកែវ ចៅសង្កាត់ច្រាំងចំរេះ១ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ១ និងនាយការិយាល័យសង្គមកិច្ចខណ្ឌ បានចុះរដ្ឋបាលនៅក្រោយខ្សាច់ និងទ្រុងទា ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១។ ជាលទ្ធផល ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន០៥នាក់។

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពសង្កាត់ និងប៉ុស្តិ៍ បានចុះរដ្ឋបាលនៅទីតាំងក្រោយខ្សាច់ និងទ្រុងទា ប្រមូលអ្នកប្រើប្រាស់បានចំនួន០៤នាក់ (ស្រីចំនួន០១នាក់)។ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះរដ្ឋបាលនៅទីតាំងខាងលើ ប្រមូលអ្នកប្រើប្រាស់បានចំនួន០៤នាក់។

នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ អធិការនគរបាលខណ្ឌឫស្សីកែវ គណៈបញ្ជាការឯកភាពសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ១ បានចុះកាប់ឆ្ការព្រៃ និងរុះរើសំណង់មិនរៀបរយលើដីសាធារណៈច្រាំងទន្លេរបស់រដ្ឋ។

ចំពោះទីតាំងខាងលើ គណៈបញ្ជាការឯកភាពបានចុះចំនួន០៤លើក ប្រមូលអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន២០នាក់ (ស្រី០១នាក់)។ ចំពោះអ្នកប្រើប្រាស់គ្រឿងញៀនខាងលើ ត្រូវបានប្រគល់ឲ្យសង្គមកិច្ចខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធី៕