* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
* យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល
* លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
* សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់
* ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន
* កូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការដាក់ពង្រាយធនធានយោធា ទៅកាន់ច្រកសមុទ្រ Hormuz
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា ! វិដេអូទាញយកពីគ្រប់ Channel

រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដើម្បីធានាថាការអភិវឌ្ឍដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន

04-08-2026 16:28

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា ហើយ ក្រសួងបរិស្ថាន បន្តផ្តល់កិច្ចសហការ និងការសម្របសម្រួល ដើម្បីធានាថាការអភិវឌ្ឍដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន។

ការប្រកាសគាំទ្ររបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសទទួលជួប សម្តែងការគួរសមនិងរាយការណ៍ការងារអំពីវឌ្ឍនភាព នៃគម្រោងបណ្តាញខ្សែកាប្លិ៍អុបទិក លើគោកនៅប្រទេសកម្ពុជា និងគម្រោងបណ្តាញខ្សែកាប្លិ៍ ក្រោមបាតសមុទ្រ AAE-1 ដឹកនាំដោយលោក He Leping អគ្គនាយកក្រុមហ៊ុនCFOCN នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព គឺក្រសួងបរិស្ថាន តែងតែផ្ដល់ការគាំទ្រជានិច្ច ដល់គម្រោងវិនិយោគទាំងឡាយណានៅកម្ពុជា ហើយជាមួយគ្នានេះក្រសួងក៏ពង្រីកដៃគូជាមួយដៃគូសហការជាតិ និងអន្តរជាតិ សហគមន៍ និងភាគីពាក់ព័ន្ធ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងស្រមតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញទុនអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ច រយៈពេលវែង។

ក្នុងឱកាសនោះ លោក He Leping អគ្គនាយកក្រុមហ៊ុនCFOCN បានថ្លែងអំណរគុណចំពោះការគាំតញរនិងលើកទឹកចិត្តពីក្រសួងបរិស្ថាន និងបានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំគ្រប់គ្រងវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានបាន គាំទ្របន្ថែមទៀត ចំពោះក្រុមហ៊ុនវិនិយោគបច្ចុប្បន្ន ដែលមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន៕