* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
* យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល
* លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
* សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់
* ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន
* កូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការដាក់ពង្រាយធនធានយោធា ទៅកាន់ច្រកសមុទ្រ Hormuz
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា ! វិដេអូទាញយកពីគ្រប់ Channel

អាជ្ញាធរសង្កាត់ក្រចេះ ចុះពិនិត្យការដ្ឋានលូរំដោះទឹក និងជំរុញក្រុមហ៊ុនបង្កើនការសហការជាមួយប្រជាពលរដ្ឋ

04-08-2026 16:39

(ក្រចេះ)៖ អាជ្ញាធរសង្កាត់ក្រចេះ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យផ្ទាល់ដល់ការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹក ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។ ដំណើរការចុះពិនិត្យនេះ គឺក្នុងគោលបំណងតាមដានគុណភាព និងវឌ្ឍនភាពនៃការសាងសង់ ដើម្បីធានាប្រសិទ្ធភាពការងារ និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ក្រុមការងារសង្កាត់បានចុះពិនិត្យការដ្ឋានចំនួនពីរខ្សែ ក្នុងចំណោមប្រាំមួយខ្សែ ដែលមានប្រវែងសរុប ៦០៦ម៉ែត្រ នៃគម្រោងឆ្នាំ២០២៦។ ការដ្ឋានទាំងពីរខ្សែនេះ កំពុងដំណើរការសាងសង់ប្រព័ន្ធលូរំដោះទឹកនៅភូមិផ្សាវែង និងភូមិវត្ត ស្ថិតក្នុងសង្កាត់ក្រចេះ។

លោក ឈិន លាងយី សង្កាត់ក្រចេះ បានផ្តល់ការណែនាំ និងជំរុញដល់ក្រុមហ៊ុនទទួលការសាងសង់ ឱ្យពង្រឹងកិច្ចសហការ យកចិត្តទុកដាក់ និងបង្កើនភាពជិតស្និទ្ធជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាចំពោះមុខបានទាន់ពេលវេលា និងឆ្លើយតបតាមសំណូមពរចាំបាច់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការដ្ឋានឱ្យអស់លទ្ធភាព។

លោកសង្កាត់ក្រចេះ ក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនឱ្យបន្តយកចិត្តទុកដាក់លើបទដ្ឋានបច្ចេកទេស ជួយបំពាក់សញ្ញាសុវត្ថិភាពនៅទីតាំងជីកលូ និងពន្លឿនការងារឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយការរំខានដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកក៏បានស្នើសុំបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់តំបន់ការដ្ឋាន មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការរំខាន ឬផលប៉ះពាល់បណ្តោះអាសន្នមួយចំនួនក្នុងអំឡុងពេលសាងសង់ ហើយសូមចូលរួមសហការ និងផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន ឬក្រុមការងារសាងសង់ ប្រសិនបើមានបញ្ហាប្រឈម ឬផលប៉ះពាល់ណាមួយកើតឡើង ដើម្បីរួមគ្នារកដំណោះស្រាយឱ្យបានល្អប្រសើរ។ អាជ្ញាធរសង្កាត់ក្រចេះ នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើរាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដើម្បីធានាបាននូវផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាធំ៕