* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
* យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល
* លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
* សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់
* ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន
* កូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការដាក់ពង្រាយធនធានយោធា ទៅកាន់ច្រកសមុទ្រ Hormuz
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា ! វិដេអូទាញយកពីគ្រប់ Channel

អភិបាលស្រុកតាំងគោក ដឹកក្រុមគ្រូពេទ្យជំនាញបេីកយុទ្ធនាការផ្សព្វផ្សាយជំងឺគ្រុនឈាម ដាក់ថ្នាំអាល់បេត និងបាញ់ថ្នាំសម្លាប់មូស នៅមូលដ្ឋានឃុំស្រឡៅ

04-08-2026 16:55

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក សហការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យជំនាញមកពីការិយាល័យស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ព្រមទាំងប្រធានមណ្ឌលសុខភាពទាំង ៨ នៅក្នុងស្រុកតាំងគោក នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ បានចុះបេីកយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម ដោយបានធ្វើការផ្សព្វផ្សាយអប់រំសុខភាព ដាក់ថ្នាំអាល់បេត (Abate) និងបាញ់ថ្នាំសម្លាប់មូសខ្លា នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

យុទ្ធនាការនាព្រឹកនេះ ធ្វើឡើងក្នុងគោលបំណងការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ ពីការឆ្លងជំងឺគ្រុនឈាម ដែលបង្កឡើងដោយសារមូសខ្លាញីខាំ។

នៅក្នុងឱកាសនោះ ក្រុមការងារបានធ្វើសកម្មភាពយ៉ាងសកម្មរួមមាន៖ ការអប់រំផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឱ្យយល់ដឹងពីវិធានការការពារខ្លួនពីជំងឺគ្រុនឈាម ដោយត្រូវគេងក្នុងមុងជានិច្ចទាំងថ្ងៃ និងយប់ ស្លៀកពាក់ខោអាវវែងៗ និងត្រូវរាយការណ៍ជាប្រញាប់មកកាន់មណ្ឌលសុខភាពដែលនៅជិតបំផុត ប្រសិនបើមានសមាជិកគ្រួសារមានអាការៈក្តៅខ្លួនខ្លាំង។

ការដាក់ថ្នាំអាល់បេត ៖ ចុះដាក់ថ្នាំអាល់បេតតាមពាងទឹក អាងទឹក និងប្រភពស្តុកទឹកប្រើប្រាស់ផ្សេងៗ ដើម្បីកម្ទេចដង្កូវទឹក ដែលជាប្រភពបង្កើតមូសខ្លា។ ការបាញ់ថ្នាំសម្លាប់មូស៖ ធ្វើការបាញ់ថ្នាំសម្លាប់មូសនៅតាមបរិវេណផ្ទះសម្បែង និងទីតាំងស៊ុបទ្រុបជុំវិញភូមិកូនទោះបែក ដើម្បីកាត់បន្ថយជម្រក និងបរិមាណមូសខ្លាដែលហោះហើរ។

បន្ថែមពីនេះ អាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិគោកត្របែកក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំស្រឡៅទាំងមូល ឱ្យចូលរួមធ្វើអនាម័យជុំវិញខ្នងផ្ទះ រៀបចំផ្ទះសម្បែងឱ្យមានពន្លឺចេញចូលគ្រប់គ្រាន់ កាប់ឆ្ការព្រៃ និងប្រមូលបំផ្លាញចោលនូវសម្ភារ:ដក់ទឹកចាស់ៗដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកដប កំប៉ុង និងត្រឡោកដូងជាដើម ដើម្បីលុបបំបាត់ជម្រកមូសខ្លាឱ្យអស់ពីក្នុងសហគមន៍៕